ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​រយៈពេល​៤​ថ្ងៃ​សោះ ស្លា.ប់​មនុស្ស​យ៉ាងតិច​១០នាក់​ដោយសារ​ពុល​ទឹក

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​នៅ​ក្នុងភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី​ប្រមាណ​ជិត​៤០​គ្រួសារ និង​មាន​អ​ណ្តូ​ត​ទឹក​ប្រើប្រាស់​ចំនួន​៧​គ្រឿង​នៅ​ក្នុងភូមិ ដើម្បី​បញ្ចៀស​ពី​ការ​ប្រើប្រាស់​ទឹក​ព្រែក​ទេរ ដែល​អាជ្ញាធរ​បាន​រក​ឃើញ​ថា ទឹក​ព្រែក​នេះ​មាន​សារធាតុពុល​ពី​ថ្នាំ​បាញ់​ស្មៅ និង​ថ្នាំ​បាញ់​សម្លាប់…

ខេត្តក្រចេះ ៖ ពលរដ្ឋ​នៅ​ក្នុងភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី​ប្រមាណ​ជិត​៤០​គ្រួសារ និង​មាន​អ​ណ្តូ​ត​ទឹក​ប្រើប្រាស់​ចំនួន​៧​គ្រឿង​នៅ​ក្នុងភូមិ ដើម្បី​បញ្ចៀស​ពី​ការ​ប្រើប្រាស់​ទឹក​ព្រែក​ទេរ ដែល​អាជ្ញាធរ​បាន​រក​ឃើញ​ថា ទឹក​ព្រែក​នេះ​មាន​សារធាតុពុល​ពី​ថ្នាំ​បាញ់​ស្មៅ និង​ថ្នាំ​បាញ់​សម្លាប់ សត្វល្អិត​ដែល​បាន​ផ្ទុះ​បាតុភាព​ពុល​សម្លាប់​អ្នក​ភូមិ​យ៉ាងតិច​ជាង​១០​នាក់​ឲ្យ​ស្លាប់ ។

រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​លោក​ទេស​រដ្ឋមន្ត្រី​ពេជ្រ ប៊ុ​ន​ធិ​ន​បាន​អះអាង​ប្រាប់ ទៅ​អ្នក​ភូមិ​ចំនួន​ជាង​៤​រយ​នាក់​ថា អណ្តូងទឹក​ស្អាត​ចំនួន​៧ និង​ត្រូវ​ខួង​ដាក់​ឱ្យ​បងប្អូន​ប្រើប្រាស់ ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ដោយ​ក្នុង​នោះ​មាន​អណ្តូងទឹក​២ ជា​អំណោយ​របស់​លោក​អភិបាលខេត្ត​ក្រចេះ ផ្ទាល់ និង​អណ្តូងទឹក​ចំនួន​៥​ទៀត ជា​អំណោយ​របស់​ថ្នាក់ដឹកនាំ​ខេត្តក្រចេះ ។

ដោយ​មានការ​អញ្ជើញ​ក្នុង​ពិធី​ចុះ​សួរសុខទុក្ខ សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន សុទ្ធ​សឹង​ជា​ជនជាតិភាគតិច​ព្នង​រស់នៅ ក្នុងភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី នៅ​ថ្ងៃ​ទី​១២ ខែឧសភា លោក​ទេស​រដ្ឋមន្ត្រី​ពេជ្រ ប៊ុ​ន​ធិ​ន​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្នុងភូមិ​ដែល​រង​គ្រោះ និង​រួច​ផុត​ពី​ការ ស្លាប់ ដោយសារ​ពុល​ទឹក និង​ស្រាស​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​លើ​ការ​ទទួលទាន​ចំណី​អារ​ហារ​ប្រចាំ​ថ្ងៃ ហាម​មិន​ឲ្យ​ទទួលទាន​ស្រាស ក៏​ដូច​ជា ទឹក​ព្រែក​ទេរ និង​ទឹក​ដែល​មាន​ប្រភព​មិន​ច្បាស់​នៅ​តំបន់​នោះ ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​បង្កើន​ការ​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ក្នុងភូមិ​ដែល​កន្លង​មក​ពួក​គាត់​មាន​ភាព តុ​ក​ស្លុត​ពី​បាតុភាព​ពុល​ដែល​បាន​សម្លាប់​មនុស្ស​នៅ​ក្នុងភូមិ​យ៉ាង​រង្គាល​នោះ​ថា ស្ថានភាព​ពុល នេះ គឺ​ត្រូវ​បាន​អាជ្ញាធរ​ត្រួតត្រា​ស្ថានការណ៍​បាន និង​មិន​ឲ្យ​ពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ទៀត​នោះ​ទេ ។

បាតុភាព​ពុល​មួយ​ដែល​អាជ្ញាធរ​រក​ឃើញ​ថា ផ្តើម​ចេញពី​ស្រាស និង​ពុល​ទឹក​ព្រែក​ទេរ​បាន​កើត មាន​យ៉ាង​គំហុក​ក្នុង​អ​ឡុ​ង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​៥ ដល់​ថ្ងៃ​ទី​៨ ខែឧសភា​នេះ ក្នុង​នោះ​បាន​បង្ក​ឲ្យ​អ្នក​ភូមិ​រស់​ក្នុងភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ដែល​ជា​ភូមិ​មួយ​សម្បូរ​ទៅ​ដោយ​បងប្អូន​ជនជាតិភាគតិច​ព្នង​រស់នៅ​មាន​ទីតាំង​ប្រប និង​ព្រែក​ទេ មាន​យ៉ាងតិច​១៣​នាក់ បាន​ស្លាប់​ក្នុង​នោះ​មាន​ស្រី​៨​នាក់ ក្រៅពី​នោះ​មាន​ចំនួន​ជិត​៣​រយ​នាក់​ទៀត​ក៏​ត្រូវ​រង​គ្រោះ ។
ស្រប​ពេល​ដែល​ស្ថានភាព​ពុល​ដ៏​អាក្រក់​នេះ​បាន​ផ្ទុះ​ឡើង​យ៉ាង​គំហុក​បែប​នេះ​បាន​បង្ក​ឲ្យ​អ្នក​រស់នៅ​ក្នុងភូមិ​មាន​ភាព​តក់ស្លុត​ជា​ខ្លាំង ដោយ​អ្នក​រង​គ្រោះ​ខ្លះ​បាន​ទៅ​សម្រាក​ពេទ្យ និង​ខ្លះ​ទៀត​បាន​គេចខ្លួន​ជម្លៀស​ចេញពី​ភូមិ​នេះ​មួយ​រយៈពេល ។

ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​ការ​ចុះ​សួរសុខទុក្ខ​នៅ​ថ្ងៃ​នោះ​អភិបាលខេត្ត​ក្រចេះ​លោក វ៉ា ថន បាន​មាន ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា សព្វ​ថ្ងៃនេះ​ស្ថាន​ការ​របស់​អ្នក​ភូមិ​ដែល​រង​ការ​ពុល គឺ​ពួក​គាត់​មាន​សុខភាព ប្រក្រតី ក្រោយ​ពី​ទទួល​បានការ​ជួយ​សង្គ្រោះ​របស់​អាជ្ញាធរ​ក៏​ដូច​ជា​គ្រូពេទ្យ ។ ចំណែកឯ​អ្នក​ភូមិ ដែល​បាន​ជម្លៀស​ខ្លួន​ចេញពី​ភូមិ​ក៏​បាន​វិល​ចូល​មក​រស់នៅ​ក្នុងភូមិ​ចាស់​របស់​ពួក​គាត់​តាម​ធម្មតា វិញ ក្រោយ​ពី​ស្ថានភាព​ពុល​បាន​ធូរស្រាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ