ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់! កាន់​កាំបិត​ចាក់​គេ​ពេញ​ផ្លូវស្លា.ប់​ម្នាក់ និង​របួស​៤​នាក់

5 ឆ្នាំ មុន

​ប្រទេស​បារាំង​ ៖​ យោង​តាម​សាក្សី​ទាំងឡាយ​ថា អ្នក​ដើរ​ម្នាក់​ត្រូវ​សម្លាប់​ ហើយ​មនុស្ស​៤​នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​១២​ ឧសភា ​នៅ​ក្រុងប៉ារីស ដោយសារ​ស្នាដៃ​បុរស​ម្នាក់​​​ប្រដាប់​ដោយ​កាំ​បិត​មួយ ដោយ​ស្រែក​ពាក្យ​ថា…

​ប្រទេស​បារាំង​ ៖​ យោង​តាម​សាក្សី​ទាំងឡាយ​ថា អ្នក​ដើរ​ម្នាក់​ត្រូវ​សម្លាប់​ ហើយ​មនុស្ស​៤​នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​១២​ ឧសភា ​នៅ​ក្រុងប៉ារីស ដោយសារ​ស្នាដៃ​បុរស​ម្នាក់​​​ប្រដាប់​ដោយ​កាំ​បិត​មួយ ដោយ​ស្រែក​ពាក្យ​ថា «ព្រះ​អាល់​ឡា​ហ៍​ជា​ធំ​»។ ​ឃាតករ​​ ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ ​រួច​ការ​វាយប្រហារ​នេះ​ត្រូវ​បាន​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

យោង​តាម​សេចក្ដី​ប្រកាស​មួយ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ឃោសនា AMAQ​របស់​ខ្លួន ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និយាយ​ថា ជន​វាយប្រហារ​នៅ​ក្រុងប៉ារីស ជា​ទាហាន​ម្នាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​។

តាម ​TWITTER ​ប្រធានាធិបតី​បារាំង លោក EMMANUEL MACRON សរសេរ​ថា​បារាំង​ជា​ថ្មី​ម្ដងទៀត​រង​ការ​បង្ហូរឈាម ក៏​ប៉ុន្តែ​យើង​មិន​ចុះ​ញ៉ម​ចំពោះ​ពួក​សត្រូវ​នៃ​សេរីភាព​ឡើយ​។

ការ​វាយប្រហារ​នេះ​ កើត​មាន​មុន​ម៉ោង​២១​ម៉ោង​ក្នុងស្រុក​បន្តិច នៅ​វិ​ថី MONSIGNY​ក្នុង​ខណ្ឌ​ទី​២ ត្រង់​សង្កាត់​ទេសចរណ៍​មួយ​ដែល​សម្បូរ​ដោយ​បារ ភោជនីយដ្ឋាន​និង​រោង​មហោ​ស្រព ដែល​មនុស្ស​ម្នា​និយម​ទៅ​នា​យប់​ថ្ងៃ​សៅរ៍​។​ ជន​នោះ​ប្រើ​កាំ​បិទ​ចាក់​មនុស្ស​៥​​នាក់ ក្នុង​នោះ​អ្នក​ដើរ​ម្នាក់​ស្លាប់​ក្រោយ​រង​របួស​ធ្ងន់ធ្ងរ​។​ក្នុង​ចំណោម​អ្នក​របួស​៤​នាក់​២​នាក់​របួសធ្ងន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ