ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ​ថា ពេល​បិទ​វគ្គ​នេះ​លោកនាយ​ឧត្តមសេនីយ៍​ហ៊ីង ប៊ុ​ន​ហៀ​ងបាន​ផ្តាំផ្ញើ​អ្វីខ្លះ​នោះ?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បិទ​វគ្គ​ហ្វឹកហ្វឺន​សិក្ខាកាម​ពល​ទាហាន​ថ្មី​បំពេញ​ក្រប​ខណ្ឌ​ឲ្យ​យោធភូមិ​ភាគ​ទី​១ ចំនួន​៣៤៩​នាក់ នៅ​សាលា​ពល​ទាហាន​យោធភូមិ​ភាគ​ទី​៥ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​បឹង​ជរា​ជ ឃុំ​ឈើទាល…

ខេត្តបាត់ដំបង ៖ បិទ​វគ្គ​ហ្វឹកហ្វឺន​សិក្ខាកាម​ពល​ទាហាន​ថ្មី​បំពេញ​ក្រប​ខណ្ឌ​ឲ្យ​យោធភូមិ​ភាគ​ទី​១ ចំនួន​៣៤៩​នាក់ នៅ​សាលា​ពល​ទាហាន​យោធភូមិ​ភាគ​ទី​៥ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​បឹង​ជរា​ជ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង តំណាង​លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ លោក​ឧត្តមសេនីយ៍ទោ​ឯក សំ​អូន មេបញ្ជាការ​ស្តីទី​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ស្នងការ​រង អាវុធហត្ថ គ្រប់​៤​ខេត្ត មាន​ខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ មេបញ្ជាការ​គ្រប់​កងពល ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន មន្ត្រី​ស៊ី​ម៉ាក់ នាយទាហាន​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ សរុប​ទាំងអស់​ចំនួន​៧៤២​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ស្តីទី​យោធភូមិ​ភាគ​ទី​៥ បាន​មាន​មតិ​ស្វាគមន៍ និង​បញ្ជាក់​អំពី​សភាពការណ៍​រួម​នៅ​តំបន់​នេះ​ជាង​២​ទស្ស​វត្ត​ន៍​មក​ហើយ ពេល​នេះ គឺ​យើង​ទទួល​បាន​សុខ​សន្តិភាព​ពង្រឹងពង្រីក​ក្នុង​ជួរ​អង្គភាព​កងទ័ព​មាន​ជីវភាព និង​ការ​រស់នៅ​មាន​ភាពល្អ​ប្រសើរ សំខាន់​ពេល​នេះ​ប្រាក់បៀវត្ស​បាន​លើក​ជា​រៀង​រាល់​ឆ្នាំ ដែល​អាច​ឲ្យ​កងទ័ព​យើង​មាន​ជីវភាព​ល្អ​ប្រសើរ ហើយ​ពេល​នេះ គឺជា​កម្លាំង​ទ័ព​ថ្មី​បាន​ស្ម័គ្រចិត្ត​តាម​តម្រូវការ​ទទួល​ហ្វឹកហាត់​បាន​គ្រប់គ្រាន់ ដើម្បី​បង្គ្រប់​ក្រប​ខណ្ឌ​ដល់​តម្រូវការ​របស់​យោធភូមិ​ភាគ​ទី​១​តាម​តម្រូវការ ។

បន្ត​មក​លោក​ឧត្តមសេនីយ៍ត្រី សោម សុ​ន នាយក​សាលា​ពល​ទាហាន​យោធភូមិ​ភាគ​ទី​៥ បាន​រាយការណ៍​អំពី​ការ​ហ្វឹកហាត់​ពល​ទាហាន​ថ្មី​ចំនួន​៣៤៩​នាក់​នេះ​ប្រើ​រយៈពេល​១៤០​ថ្ងៃ ហ្វឹកហាត់​រៀនសូត្រ​គ្រប់មុខ​ជំនាញ​របស់​កងទ័ព ដែល​ត្រូវ​បាន​បញ្ចប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨​នេះ និង​ត្រូវ​បញ្ជូន​ទៅ​យោធភូមិ​ភាគ​ទី​១ ក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​បំពេញ​កាតព្វកិច្ច​ការងារ​ការពារ​ជាតិ​នៅ​តំបន់​នោះ ហើយ​ទទួល​បានការ​ឧបត្ថម្ភ​ការ​ហ្វឹកហាត់​នេះ ពី​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ក្រសួងការពារជាតិ​បាន​ជួយ​កន្លង​មក ។ បន្ទាប់​មក​លោកនាយ​ឧត្តមសេនីយ៍​ហ៊ីង ប៊ុ​ន​ហៀ​ង បាន​ផ្តាំផ្ញើ​ឲ្យ​កងកម្លាំង​ថ្មី​នេះ គឺ​ទុក​ចិត្តបាន​បន្ទាប់​ពី​បានឃើញ​របៀបការ​សម្តែង​លទ្ធផល​នៃ​ការ​ហ្វឹកហាត់ គឺ​មាន​បទ​វិន័យ​ត្រឹមត្រូវ ហើយ​សូម​កងទ័ព​ទាំងអស់​ត្រូវ​គោរព​អនុវត្តន៍​ឲ្យ​បាន​តាម​សៀវភៅ​របស់​កងទ័ព រក្សា​ចំណង​សាមគ្គីភាព​រវាង​គ្នា និង​គ្នា ត្រូវ​ចេះ​គោរព​ស្រឡាញ់​ជួយ​ដល់​ប្រជាជន​ដែល​យើង​កំពុង​រស់នៅ​ជាមួយ​គាត់ ។

សំខាន់​កុំ​ជឿ​ពាក្យឃោសនា​របស់​ជន​អគតិ​ដែល​បាន​បំផុសបំផុល​ឲ្យ​ប្រទេស​យើង​ធ្លាក់​ក្នុង​ភាព​អន្តរាយ ដែល​ដាច់ខាត​ទប់ស្កាត់​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បាន​ឡើយ ហើយ​កុំ​ភ្លេច​យើង​ត្រូវ​នាំ​គ្នា​ទៅ​ចូលរួម​បោះ​ឆ្នោត​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុន សែន​បន្ត​ការ​ដឹកនាំ​ប្រទេស​យើង​បន្ត​ទៅ​ទៀត ក្នុង​អណ​ត្តិ​ទី​៦​នេះ ព្រោះ​យើង​កំពុង​តែ​មាន​សុខ​សន្តិភាព​ពិតប្រាកដ និង​ការ​អភិវឌ្ឍ​កំពុង​តែ​ដំណើរការ​ឥត​ឈប់​ឈរ​ឡើយ ។

ចុង​ក្រោយ​លោកនាយ​ឧត្តមសេនីយ៍​បាន​ជួយ​សាងសង់​អាគារ​ស្នាក់​នៅ​របស់​កងទ័ព​ក្នុង​សាលា​ពល​ទាហាន​នេះ​១​ខ្នង របស់​សម្តេច​តេ​ជោ តាម​រយៈ​លោក​ឧកញ៉ា​លី យូ​គៀត និង​ឧបត្ថម្ភ​កុំព្យូទ័រ​៥​គ្រឿង ព្រី​ន​ធ័​រ​៥​គ្រឿង អង្ករ​៥​តោន មី​២០​កេស​ធំ ទឹក​សុទ្ធ​២០​កេស ស្រា​បៀរ​២០​កេស ថវិកា​២០​លាន​រៀល ដល់​សាលា​ពល​ទាហាន លោកគ្រូ​យោធា​ចា​រ្យ​២៩​នាក់ ក្នុង​ម្នាក់​ទទួល​បាន​២០​ម៉ឺន​រៀល សិក្ខាកាម​ទាហាន​ថ្មី និង​ពល​ទាហាន​ក្នុង​សាលា​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ចំនួន​៧៤២​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​៥​ម៉ឺន​រៀល គ្រប់​តាម​បណ្តា​អង្គភាព​មក​ចូលរួម​ក្នុង​១​អង្គភាព​ទទួល​បាន​១​លាន​រៀល​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ