ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់​ពី​គន្លឹះ​បញ្ចៀស​ហានិភ័យពី​ការ​វិនិយោគ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​សេដ្ឋកិច្ច និង​អចលនទ្រព្យ លោក ង៉ែត ជូ បាន​លើក​ឡើង​នូវ​កត្តា​ចំនួន​៥ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ និង​ធ្វើ​ឲ្យ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​មិន​ទទួល​បាន​ជោគជ័យ…

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​សេដ្ឋកិច្ច និង​អចលនទ្រព្យ លោក ង៉ែត ជូ បាន​លើក​ឡើង​នូវ​កត្តា​ចំនួន​៥ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ និង​ធ្វើ​ឲ្យ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​មិន​ទទួល​បាន​ជោគជ័យ ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​លើក​ឡើង​ក្នុង​ទំព័រ​បណ្តាញ​ទំនាក់ទំនង​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​វិនិយោគ​អចលនទ្រព្យ​មិន​ទទួល​បាន​ជោគជ័យ ដោយសារ​កត្តា​សំខាន់​ៗ​ចំនួន​៥ ដូច​ខាងក្រោម ៖

១-​មិន​បានដឹង​ថា​ដីធ្លី​ជា​ទ្រព្យសកម្ម​រយៈពេល​វែង (Long Term Asset) ហើយ​យល់​ថា ទិញ​មួយ​រយៈពេល​ខ្លី រួច​លក់​យកចំណេញ ៖
តាម​ពិត ទ្រព្យសកម្ម​រយៈពេល​វែង​មិន​អាច (​ឬ​ពិបាក​) លក់​យក​ជា​សាច់ប្រាក់​ក្នុង​រយៈពេល​ខ្លី (​តិច​ជាង​១​ឆ្នាំ​) ណាស់ ។

២-​វិនិយោគ​នៅ​ពេល​ទីផ្សារ​ពុះកញ្ជ្រោល​ខ្លាំង ៖
មាន​ន័យ​ថា ចេះ​តែ​វិនិយោគ​តាម​គេ​តាម​ឯង គ្មាន​គោលដៅ​ច្បាស់លាស់ ខណៈ​បែប​ហ្នឹង​ងាយ​នឹង​បរាជ័យ​ណាស់ ។ សម្រាប់​ខ្ញុំ ខ្ញុំ​ចូល​ចិត្ត​ស្ទូចត្រី​នៅ​កន្លែង​ដែល​គ្មាន​អ្នក​ស្ទូច ។

៣-​ទៅ​សំកុក​ចាំ​យូរ​ពេក ៖
កុំ​ដាំ​ដើម​ត្នោត​យក​ផ្លែ គួរ​ទិញ​ដើម​ត្នោត​ដែល​ជិត​ផ្លែ ទើប​ងាយ​បាន​ផល ។ កុំ​វិនិយោគ​ឆ្ងាយ​ពេក នាំ​តែ​កប់​យូរ ។ ត្រឹម​ចម្ងាយ​៣០-៤០​គីឡូម៉ែត្រ​ពី​ក្រុង គឺជា​ការ​ល្អ ។

៤-​ក្តាប់​ព័ត៌មាន​មិន​ជុំ ដោយ​ខ្វះ​បណ្តាញ​ទំនាក់ទំនង ៖
ដោយសារ​ដីធ្លី​ជា​ទ្រព្យសកម្ម​រយៈពេល​វែង មិន​ងាយ​លក់ ការ​ក្តាប់​បាន​ព័ត៌មាន គឺជា​កត្តា​សំខាន់​ណាស់ ។

៥-​មិន​យល់​ពី​សក្តានុពល​របស់​ដី និង​តម្រូវការ ៖
មុន​នឹង​វិនិយោគ​លើ​ដី​តំបន់​ណាមួយ ត្រូវ​គិត​ថា អាច​សម​នឹង​យក​ទៅ​អភិវឌ្ឍន៍​ជា​អ្វី ? អ្នក​ណា​នឹង​ទិញ​បន្ត ? គេ​មាន​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​បែប​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ