ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០១៨ លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមួលដ្ឋានចុះពិនិត្យសំណង់រោងសង់ពីឈើ សង់ក្នុងចំណីព្រែកខាងក្នុងទំនប់ប៉ុលឌែ ក្រោមរូបភាពចិញ្ចឹមត្រីក្នុងព្រែក តាមទំនប់កាពារទឹកប្រៃ ស្ថិតក្នុងភូមិ-ឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលបច្ចុប្បន្ន គេសង្កេតឃើញថា តំបន់ខាងលើ ត្រូវបានកាប់ព្រៃលិចទឹក សង់រោង និងផ្ទះជាច្រើនកន្លែង ក្រោមរូបភាពចិញ្ចឹមត្រីក្នុងព្រែក ហើយកន្លែងខ្លះទៀត ត្រូវបានបាញ់ថ្នាំចំណាំតាមដើមឈើ តាមបណ្តោយព្រែកខាងក្នុងទំនប់ការពារទឹកប្រៃជាហូហែ ។
ព័ត៌មានលម្អិតនឹងមានផ្សាយលើទំព័រកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ