ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោត​សម្លា.ប់​​ខ្លួន​មិន​អី បែរជា​អីត្រង់​ប្រពន្ធ​វាយ​ចំ​អាអូនតូច (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេច​ក្តី​រាយ​ការណ៍​មុន​នេះ​បន្តិច​បាន​ឱ្យ​ដឹងថា បុរស​​ម្នាក់​ខឹង​ប្រពន្ធ​ដែល​ផឹក​ស្រាមិន​ព្រម​ងើប​​ក៏​កើត​ជា​ពាក្យ​សម្តី​ ស្រាប់តែ​​ប្រុស​ជា​ប្តី​​​លោត​ចុះ​ពី​លើ​ផ្ទះ​ជួល​ជាន់​ទី​១ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​កាល​ពី​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​​ក្នុង​ភូមិ​ត្រពាំង​បូ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេច​ក្តី​រាយ​ការណ៍​មុន​នេះ​បន្តិច​បាន​ឱ្យ​ដឹងថា បុរស​​ម្នាក់​ខឹង​ប្រពន្ធ​ដែល​ផឹក​ស្រាមិន​ព្រម​ងើប​​ក៏​កើត​ជា​ពាក្យ​សម្តី​ ស្រាប់តែ​​ប្រុស​ជា​ប្តី​​​លោត​ចុះ​ពី​លើ​ផ្ទះ​ជួល​ជាន់​ទី​១ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​កាល​ពី​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​​ក្នុង​ភូមិ​ត្រពាំង​បូ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សេចក្តី​រាយ​ការណ៍​បន្តថា បុរស​ជា​ប្តី​រងគ្រោះ​ឈ្មោះ ផាន់ ណា អាយុ​២៣​ឆ្នាំ មុខ​របរ​ជា​​កម្ម​ករ​សំណង់ ចំណែក​ប្រពន្ធ​ឈ្មោះ​ ហូរ សុឃីម អាយុ​២៦​ឆ្នាំ ជា​កម្ម​ករ​ការិនី​រោង​ចក្រ ​មាន​ទី​លំនៅ​ស្ថិត​ក្នុង​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ហើយ​​២​នាក់​ប្តី​ប្រពន្ធ​​មាន​កូន​ម្នាក់។

សេចក្តីរាយ​ការណ៍​​បន្ត​ទៀតថា មុន​​កើតហេតុ​កន្លង​មក​ថ្មីៗ​នេះ ស្ត្រី​ជា​ប្រពន្ធ​បាន​រំលូត​កូន​ចេញ​ម្តង​​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ចេះតែ​ខឹង​​ រហូត​ដល់​ថ្ងៃ​កើតហេតុ​ពេល​ផឹក​ស៊ី​ជុំគ្នា​នៅ​ផ្ទះ​ជួល​ ខណៈនោះ​​បុរស​ជា​​ប្តី​ផឹក​ល្មម​ៗ​ក៏ងើប​ដើរចេញ ចំណែកឯ​ប្រពន្ធ​វិញ​​ផឹក​តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​កើតហេតុមិន​ព្រម​ងើប​ទៅ​ណាទេ ទោះ​ប្តី​ហៅ​យ៉ាងណា​ក៏​ដោយ ទើប​បណ្តាល​ឱ្យ​មាន​ទំនាស់​ពាក្យ​សម្តី​បន្តិច​បន្តួច រហូត​ឈាន​ដល់​បុរស​ជា​ប្តី​លោត​ពី​​លើ​ផ្ទះ​សម្លាប់​ខ្លួន​តែម្តង ។

​បើ​តាម​សម្តី​ស្ត្រី​ជាប្រពន្ធ​និយាយថា បុរស​ជា​ប្តី​បាន​ព្យា​យាម​លោត​ពី​លើ​ផ្ទះ​ជួល​ជាន់​១​ កម្ពស់​ប្រហែល​ជា​៤​ទៅ​៥​ម៉ែត្រ ទោះ​បីជា​អ្នក​ផឹក​ស៊ី​ជុំ​គ្នា​ព្យាយាម​ចាប់​ក៏​មិន​ស្តាប់​ដែរ ។ ហើយ​​បុរស​រងគ្រោះ​នោះ​ពេល​លោត​ចុះ​មក​ដី​គឺ​ឈរ​ទេ មិន​បាន​ដេក​ដួល​ឡើយ លុះ​បន្តិច​​ក្រោយ​បុរស​រង​គ្រោះ​ស្រាប់តែ​ឆ្អុលពោះ​​ក៏​ដេក​ដួល​ផ្អៀង​​ទៅ​ម្ខាង​តែម្តង​​ ​ក្រោយ​មក​ប្រពន្ធ​ក៏​រត់​ចុះ​ពី​លើ​ផ្ទះ​ជួលមក​ ​ពេល​នោះ​​ឃើញ​ប្តី​ដូច្នេះ ​ប្រពន្ធ​ខឹង​យ៉ាង​ខ្លាំង​ ព្រោះ​ឃាត់​​មិន​ស្តាប់​ ប្រពន្ធ​ក៏​ទាញ​ដុំ​ឥដ្ឋ​វាយ​កំបេះគូទ​ប្តី ស្រាប់តែ​​បុរស​ជា​ប្តីបែរ​​ផ្ងារ​មក​វិញ ក៏ប្រពន្ធ​វាយ​ត្រូវចំ​​ប្រដាប់​ភេទ​ប្រកាច់​​សន្លប់​តែម្តង។

បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ទៅ​ប៉ុស្តិ៍​ចោម​ចៅ​៣ ហើយ​​នៅ​មិន​ទាន់​ដឹង​ថា សមត្ថកិច្ច​ឃាត់​ខ្លួន​​យក​ទៅ​ឃុំ​ខ្លួន ឬ​អប់រំ​នៅឡើយ​ទេ ព្រោះ​ខណៈ​ពេល​នេះ​កំពុង​ធ្វើ​ការ​សាកសួរ​នៅឡើយ ។

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ