ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​គ្រាប់បែក​អត្តឃា.ត​នៅ​ព្រះ​វិហារ​៣​កន្លែង សម្លា.ប់​មនុស្ស​យ៉ាង​ហោច​ណាស់​១០​នាក់

5 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ សមត្ថកិច្ច​ប៉ូលិស​បាន​និយាយ​ថា សង្ស័យ​មនុស្ស​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​វាយប្រហារ​ព្រះ​វិហារ​ចំនួន​៣​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កាលពី​ព្រឹក​ថ្ងៃអាទិត្យ ខែឧសភា​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់ និង​រង​របួស​ច្រើន​ជាង​នេះ ។ នេះ​បើ​យោង​តាម​ការ​ផ្សារ​របស់​CNN…

ឥណ្ឌូ​នេ​ស៊ី ៖ សមត្ថកិច្ច​ប៉ូលិស​បាន​និយាយ​ថា សង្ស័យ​មនុស្ស​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​វាយប្រហារ​ព្រះ​វិហារ​ចំនួន​៣​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កាលពី​ព្រឹក​ថ្ងៃអាទិត្យ ខែឧសភា​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់ និង​រង​របួស​ច្រើន​ជាង​នេះ ។ នេះ​បើ​យោង​តាម​ការ​ផ្សារ​របស់​CNN ។

អ្នកនាំពាក្យ​ប៉ូលិស​កោះ​ជ្វា​ខាងកើត​លោក Frans Barung Mangera បាន​និយាយ​ថា មនុស្ស ៤៧​នាក់ រួម​ទាំង​មន្ត្រី​ប៉ូលិស​២​នាក់ កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​កំពុង​ទទួល​ការ​ព្យាបាល​របួស បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​ទីក្រុង Surabaya ទីក្រុង​កំពង់​ផែ​មួយ នៅ​ឆ្នេរសមុទ្រ​កោះ​ជ្វា​ខាងកើត ។ ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ការ​បំផ្ទុះ​គ្រាប់បែក​ទាំងនេះ​បាន​សំដៅ​ទៅ​លើ​វិហារ​កាតូលិក​សាន់​ម៉ា​រី​យ៉ា​វិហារ​កាតូលិក​ឥណ្ឌូ​ណេ​ស៊ី និង​ព្រះ​វិហារ Pentecost Central Church ។

អ្នកនាំពាក្យ​បាន​និយាយ​ថា ការ​ផ្ទុះ​នៅ​ផ្លូវ​ម៉ា​រី​យ៉ា​បាន​សម្លាប់​មនុស្ស ៤ នាក់ និង​មនុស្ស ២​នាក់​ទៀត ត្រូវ​បាន​សម្លាប់​នៅ​ព្រះ​វិហារ​ពីរ​ផ្សេង​ទៀត ។ មនុស្ស​ពីរ​នាក់ ក្រោយមក​បាន​ស្លាប់​នៅ​ឯ​មន្ទីរពេទ្យ​មួយ ។ ផ្លូវ​ម៉ា​រី​យ៉ា​ជា​កន្លែង​ផ្ទុះ​ដំបូង​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ក្នុងស្រុក​នៅ​ថ្ងៃអាទិត្យ និង​ការ​ផ្ទុះ​បន្ទាប់​នៅ​នៅ​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក និង​ការ​បំផ្ទុះ​អត្តឃាត​លើក​ទី​៣​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែល ។

សមត្ថកិច្ច​បញ្ជាក់​ថា «​យើង​សង្ស័យ​ថា វា​ជា​ការ​ប៉ុនប៉ង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ។ យើង​បាន​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ម្នាក់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ