ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលស្រុក​ផ្តល់​អំណោយ​កាកបាទក្រហម​ដល់​ពលរដ្ឋ​រង​គ្រោះ​៣​គ្រួសារ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជីក្រែង និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម​ស្រុក និង​លោក សុខ សុទ្ធា​វុ​ធ…

ខេត្តសៀមរាប ៖ លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជីក្រែង និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម​ស្រុក និង​លោក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក ព្រមទាំង​ក្រុមការងារ​ស្រុក អាជ្ញាធរ​ឃុំ-ភូមិ​បាន​នាំ​យក​អំណោយ​របស់​កាកបាទក្រហម​ខេត្តសៀមរាប ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៣​គ្រួសារ​កាលពី​ថ្ងៃ​ទី​១២ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ឃុំ​ស្ពាន​ត្នោត និង​ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។

 

 សូម​បញ្ជាក់​ថា គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង​មាន​ចំនួន​២​គ្រួសារ នៅ​ភូមិ​ស្ពាន​ត្នោត​១ និង​ភូមិ​ចំរេះ ឃុំ​ស្ពាន​ត្នោត ចំណែក​​១​គ្រួសារ​ទៀត​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​របើក​ដំបូលផ្ទះ នៅ​ភូមិ​ពោធិ​សេរី ឃុំ​កំពង់ក្តី​។

ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ​នោះ លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជីក្រែង និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម​ស្រុក​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត ជា​ពិសេស​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។

ក្នុង​នោះ​ដែរ ក្រុមការងារ​ក៏​បាន​ផ្តល់​អំណោយ​ជូន​ដល់​គ្រួសារ​ដែល​រលំ​ផ្ទះ និង​របើក​ដំបូល ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មុង​១ ភួយ​១ កន្ទេល​១ សារុង​១ ក្រមា​១ តង់​កៅស៊ូ​១ ឆ្នាំង​១ ស្លាបព្រា​៥ ចាន​៥ ធុង​ទឹក​១ មី​១​កេស ទឹកត្រី​១​យួរ ថវិកា​១០០.០០០​រៀល និង​គ្រួសារ​ដែល​របើក​ដំបូល​ទទួល​បាន​អង្ករ ២៥​គីឡូក្រាម តង់​កៅស៊ូ​១ មុង​១ ភួយ​១ កន្ទេល​១ សារុង​១ ក្រមា​១ មី​១​កេស ទឹកត្រី​១​យួរ ថវិកា​៥០.០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ