ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រែក​យំ​ពី​​គ្រួសារ​ មិន​​នឹក​ស្មាន​​ថា គាត់ស្លា.ប់​វេទនា​បែប​នេះ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេការ​ម្នាក់​ត្រូវ​ប​ន្លឹ​ក​ដែក​សម្រាប់​ធ្វើ​ប៉ាណូ​រាប់រយ​គីឡូ​ធ្លាក់​សង្កត់​សំប៉ែត​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ខណៈ​កំពុងធ្វើការ ហេតុ​ការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១២ ឧសភា ស្ថិត​ក្នុង​ឃ្លាំង​មួយ​កន្លែង​តាម​ផ្លូវ​រថភ្លើង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេការ​ម្នាក់​ត្រូវ​ប​ន្លឹ​ក​ដែក​សម្រាប់​ធ្វើ​ប៉ាណូ​រាប់រយ​គីឡូ​ធ្លាក់​សង្កត់​សំប៉ែត​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ខណៈ​កំពុងធ្វើការ ហេតុ​ការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១២ ឧសភា ស្ថិត​ក្នុង​ឃ្លាំង​មួយ​កន្លែង​តាម​ផ្លូវ​រថភ្លើង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ កៅ ចាន់​ណា​រិ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មេការ​ធ្វើ​ប៉ាណូ ស្នាក់​នៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ពី​កម្មករ​រួមការ​ងារ​ឲ្យ​ដឹង​ថា ឃ្លាំង​ខាងលើ​បាន​ស្តុក​សន្លឹក​អា​លុយ​កាបូន​ដែល​គេ​យក​ទៅ​ប្រើ​ការ​ធ្វើ​ជា​ផ្ទាំង​ឡូ​ហ្គោ ផ្ទាំង​ប៉ាណូ ដោយ​ក្នុង​មួយ​សន្លឹក​ទម្ងន់​ជាង​១០​គីឡូក្រាម ។ មុន​កើតហេតុ​ជន​រង​គ្រោះ រួម​ជាមួយ​កម្មករ​២​នាក់​ទៀត​ចូល​ទៅ​រើ​សន្លឹក​អា​លុយ​កាបូន ដោយ​រើ​ទាញ​សន្លឹក​ពីលើ​ធ្នើ​ខាងលើ​មក​រៀប​ដាក់​នៅ​ធ្នើ​ខាង​ក្រោម ខណៈនោះ​កម្មករ​២​នាក់​ឡើង​ទៅ​ខាងលើ រីឯ​ជន​រង​គ្រោះ​នៅ​រៀប​ខាងក្រោម​។ ពេល​កំពុង​តែ​ធ្វើ​ការងារ ស្រាប់តែ​ទ្រនើរ​ធ្វើ​អំពី​ដែក​បាក់​ដាច់​ធ្លាក់​ទាំង​សន្លឹក​អា​លុយ​កាបូន​ជា​ច្រើន​សន្លឹក​មក​សង្កត់​លើ​មេការ​ចំ​ក្បាល​សំប៉ែត​ដូច​ចេកចៀន តែ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​នាំ​គ្នា​ដឹក​តាម​ម៉ូតូ​កង់​បី​បំណង​យក​ទៅ​សង្គ្រោះ តែ​ជា​អកុសល​ដាច់ខ្យល់​ស្លាប់​កណ្តាលផ្លូវ​ក៏​ដឹក​មក​កន្លែង​កើតហេតុ​វិញ​។

ក្រោយ​ពេល​កើតហេតុ ខាង​ម្ចាស់​ទីតាំង​ប៉ុនប៉ង​ដឹក​សព​ចេញ ប៉ុន្តែ​គាប់​ជូន​ប៉ូលិស​ទៅ​ដល់ ហើយ​ឃាត់​ទុក​រង់ចាំ​នគរបាល​ជំនាញ​ចុះ​មក​ពិនិត្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ