ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កំលាំង​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​វេលា​ម៉ោង​៩​និង​៤៦​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ ២០១៨ នេះ​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​របស់​តុលាការ​លេខ​១៩៤​ចុះ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧…

ខេត្តកំពត​៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កំលាំង​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​វេលា​ម៉ោង​៩​និង​៤៦​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ ២០១៨ នេះ​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​របស់​តុលាការ​លេខ​១៩៤​ចុះ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧ របស់​លោក អាំង សុភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ប៉ះពាល់​កម្ម​សិ​ទ្ឋិ​ទ្រព្យសម្បត្តិ​សាធារណៈ ប្រព្រឹត្ត​នៅ​ភូមិ​តេ​ជោ​អង្កាញ់ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ ២០១៧​។

សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តាម​ដីការ​ខាងលើ ឈ្មោះ អៀម សុខ​ល់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​តេ​ជោ​ពង្រ ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ស្រុក​ឈូក ខេត្តកំពត​។

បច្ចុប្បន្ន​ជន​ត្រូវ​ចោទ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ