ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​ចាត់វិធានការ​ចំពោះ​រថយន្ត​ដឹក​សំពីងសំពោង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ នគរបាល​ចរាចរណ៍​ខេត្ដកំពង់ស្ពឺ ចាប់ផ្តើម​ចាត់វិធានការ​រឹត​បន្តឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍ ហើយ​នៅ​ពេល​នេះ និង​បាន​ចាប់​ឃាត់​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ខុស​លក្ខណ​បច្ចេកទេស​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ដែល​មិន​បាន​គោរព​តាម​ច្បាប់ និង​អាច​បណ្តាល​អោយ​ខូច​ផ្លូវជាតិ​ទៀត​ផង ។ ការ​ចុះ​រឹត​បន្តឹង​ចំពោះ​រថយន្ត​ដឹក​សំ​ពី​សំពោង​នេះ​ដែរ ធ្វើ​ឡើង​កាលពី​ព្រឹក​ថៃ្ង​ទី​១២…

ខេត្តកំពង់ស្ពឺ​៖ នគរបាល​ចរាចរណ៍​ខេត្ដកំពង់ស្ពឺ ចាប់ផ្តើម​ចាត់វិធានការ​រឹត​បន្តឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍ ហើយ​នៅ​ពេល​នេះ និង​បាន​ចាប់​ឃាត់​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ខុស​លក្ខណ​បច្ចេកទេស​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ដែល​មិន​បាន​គោរព​តាម​ច្បាប់ និង​អាច​បណ្តាល​អោយ​ខូច​ផ្លូវជាតិ​ទៀត​ផង ។
ការ​ចុះ​រឹត​បន្តឹង​ចំពោះ​រថយន្ត​ដឹក​សំ​ពី​សំពោង​នេះ​ដែរ ធ្វើ​ឡើង​កាលពី​ព្រឹក​ថៃ្ង​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ ដោយ​នគរបាល​ជំនាញ​ចរាចរណ៍ ខេត្ដកំពង់ស្ពឺ ។

បើ​តាម​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ប្រាប់​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​លោកស្នងការការិយាល័យ​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​បាន​ចុះ​ត្រួតពិនិត្យ និង​ឃាត់​រថយន្ដ​ដឹក​ទំនិញ​សំពីងសំពោង​ខុសលក្ខណ​បច្ចេកទេស​ដែល​ផ្ទុយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ចុះ​ត្រួតពិនិត្យ​នេះ​ក្នុងគោលបំណង​ទប់ស្កាត់ និង​ចៀសវាង​កុំ​ឲ្យ​ខូចខាត​ផ្លូវ​សាធារណៈ ។

ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដោយសារ តែ​សមត្ថកិច្ច​បានដឹង​ថា ក្រុម​ថៅកែ​ឡាន​ដឹក​ទំនិញធំ​ៗ​មួយ ​ចំនួន​នៅ​តែ​បំពាន​គោលការណ៍​ច្បាប់​ដែល​ក្រុម​ថៅកែ​ឡាន​ទាំងនោះ​តែងតែឆ្លៀតឱកាស​ប្រព្រឹត្ដ​កំហុស​នា​ថៃ្ង​សំរាក ពិសេស​ថៃ្ង​សៅរ៍ ថៃ្ង​អាទិត្យ​តែ​ម្តង ។ មានការ​លើក​ឡើង​ថាក្នុង​ការ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ដែរ​ភាគច្រើន គឺជា​រថយន្ត​របស់​អ្នកមាន​អំណាច​បុណ្យ​សក្តិ​ធំ​ដែល​ដឹក​សំពីងសំពោង​ដែល​ភាគច្រើន​តៃកុង​រថយន្ត​ទាំងនេះ​បើកបរ​ហាក់​មិនសូវ​គោរព​ច្បាប់​ប៉ុន្មាន​ឡើយ ។

ការ​ដែល​មិន​គោរព​ច្បាប់​របស់​អ្នកបើកបរ និង​ដឹក​សំពីងសំពោង​បែប​នេះ​ទំនងជា​មេការ​ខ្សែ​ឡាន​អាង​អំណាច​មេ (​ថៅកែ​)​របស់​ខ្លួន​ជា​អ្នកមាន​អំណាច ហើយ​មើលទៅ​ទើប​បានជា​មិន​គោរព​ច្បាប់​បែប​នេះ​លើស​ពី​នេះ​ទៅ​ទៀត ឡាន​ដែល​ដឹក​មិន​គោរព​តាម​គោលការណ៍​ច្បាប់​ទាំងនោះ ភាគច្រើន​ជា​ឡាន​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​តែ​ម្តង ។ កត្តា​ទាំងនេះ​ហើយ​ដែល​ឈាន​ទៅ​ដល់​ការ​បំផ្លាញ​ផ្លូវជាតិ​របស់​រដ្ឋ​ជា​រឿយ​ៗ​នា​ពេល​កន្លង​មក​ក៏​ដូច​បច្ចុប្បន្ន ។

បើ​ទោះជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​ក៏​បាន​សំណូមពរ​ដល់​ម្ចាស់​អាជីវកម្ម​ធំ​ៗ​ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ តាម​មធ្យោបាយ​ផ្លូវគោក​ទាំងអស់ មេត្ដា​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ដើម្បី​រួមចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​បំផ្លាញ​ផ្លូវ ដោយសារ​ការ​ផ្ទុក​លើស​ទម្ងន់​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ