ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើដូចក្រុមជាងសំណង់សង្ស័យមែន… គួរឱ្យសង្វេគគាត់​ខ្លាំង​ណាស់​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ​៖ បុរសជាងសំណង់​ម្នាក់​ ខណៈ​ឡើង​ប្រក់​ដំបូល​ព្រះ​វិហារ​ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅហែង ស្រាប់តែ​ភ្លាត់ស្នៀត​រអិល​ធ្លាក់​ពីលើ​ដំបូល​ចុះ​មក​ក្រោម ​ដែល​មាន​កម្ពស់​ប្រហែល​១៥​ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​​អ​ណោ​ច​អ​ធ័​ម​ ​ហេតុការណ៍នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង០​៣ ​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១១​​ឧសភា ​ស្ថិត​ត្រង់​ចំណុច​ព្រះ​វិហារ…

ខេត្តកំពត ​៖ បុរសជាងសំណង់​ម្នាក់​ ខណៈ​ឡើង​ប្រក់​ដំបូល​ព្រះ​វិហារ​ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅហែង ស្រាប់តែ​ភ្លាត់ស្នៀត​រអិល​ធ្លាក់​ពីលើ​ដំបូល​ចុះ​មក​ក្រោម ​ដែល​មាន​កម្ពស់​ប្រហែល​១៥​ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​​អ​ណោ​ច​អ​ធ័​ម​ ​ហេតុការណ៍នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង០​៣ ​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១១​​ឧសភា ​ស្ថិត​ត្រង់​ចំណុច​ព្រះ​វិហារ ក្នុង​បរិវេណ​វត្ត​អង្គ​ជុំ​ត្រពាំង​ឈូក ​​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់​ត្រាច ខេត្តកំពត​ ។ ជន​រង​គ្រោះ​​ឈ្មោះតុ​ប ឌី ​ អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គាថា​វង្ស ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។

តាម​ប្រភព​​​ពី​ក្រុម​ជាងសំណង់​ឱ្យ​ដឹង​ថា មុន​ពេល​ជួប​រឿង​អកុសល​នេះ ជន​រង​គ្រោះ​ព្រមទាំង​ជាងសំណង់​ឯទៀត ​នាំ​គ្នា​ឡើង​ប្រក់​ដំបូល​ព្រះ​វិហារ​ ហើយ​ការ​រអិល​ធ្លាក់​ចុះ​ពីលើ​ដំបូល​នេះ​ សង្ស័យ​ជន​រង​គ្រោះ​ទ្រាំទ្រ​នឹង​កំ​ដៅ​ថ្ងៃ​មិន​បាន ​ក៏​ទៅ​ជា​វិលមុខ​ទើប​រអិល​ធ្លាក់​ដាំ​ក្បាល​ពីលើ​ដំបូល​ព្រះ​វិហារ​ កម្ពស់​ប្រហែល​១៥​ម៉ែត្រ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្តង​។

​ក្រុម​ជាងសំណង់​​បន្ត​ថា តាម​ទម្លាប់​ជាងសំណង់​ទាំងអស់់​ ចាប់ផ្តើម​បំពេញការងារ​ចាប់ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោងជាង​១១​ថ្ងៃ​ ទើប​នាំ​គ្នា​ពិសា​របាយ លុះ​ម៉ោង​ប្រហែល​១​និង​៣០​នាទី​ក៏​ចាប់ផ្តើម បន្តការងារ​ជា​ធម្មតា ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​នេះ​ អាកាសធាតុ​ក្តៅ​ខ្លាំង​ខុសធម្មតា​ ដែល​ធ្វើ​ឱ្យ​ក្រុម​ជាងសំណង់​ដែល​ទទួល​រ៉ាប់រង​ផ្នែក​ប្រក់​ដំបូល ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ ព្រោះ​ការ​ប្រក់​ដំបូល​គ្មាន​កន្លែង​ណា​ អាច​ជ្រក​ម្លប់​បាន​ឡើយ ទើប​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ត្រូវ​វិលមុខ​ហើយ​របូតដៃ​ធ្លាក់​ចុះ​មក​ក្រោម​បណ្តាល​ឱ្យ​ស្លាប់​មួយ​រំពេច​។

អត្ថបទសរសេរ ដោយ