ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​. ទទួល​ចុះបញ្ជី​ផ្លូវការ​គណបក្ស​៣ និង​៥​គណបក្ស​កំពុង​ពិនិត្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ថ្ងៃ​១១ ខែឧសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប​.​បាន​ទទួល​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​គណបក្ស​នយោបាយ ដែល​ដាក់​បេក្ខភាព​ឈរ​សម្រាប់ ការ​បោះ​ឆ្នោត បាន​ចំនួន​៣…

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ថ្ងៃ​១១ ខែឧសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប​.​បាន​ទទួល​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​គណបក្ស​នយោបាយ ដែល​ដាក់​បេក្ខភាព​ឈរ​សម្រាប់ ការ​បោះ​ឆ្នោត បាន​ចំនួន​៣ និង​៥​គណបក្ស​កំពុង​ពិនិត្យ​សម្រេច​។ នេះ​បើ​តាម​អ្នកនាំពាក្យ គ​.​ជ​.​ប​.​។ គិត​ចាប់ពី​ថ្ងៃ​ទី​៣០ មេ​សា ដល់​ថ្ងៃ​ទី​១១ ខែឧសភា គឺ​រយៈពេល​១២​ថ្ងៃ ដែល គ​.​ជ​.​ប​.​បាន​ប្រកាស ទទួល​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសតាំង​អ្នក តំណាងរាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា​។ លោក ឌឹ​ម សុ​វ​ណ្ណា​រុំ អ្នកនាំពាក្យ គ​.​ជ​.​ប​. បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ទទួល​ពាក្យ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត និង​ចុះបញ្ជី​គណបក្ស​នយោបាយ ចាប់ពី​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០១៨​មក គ​.​ជ​.​ប​. បាន​ទទួល​ចុះបញ្ជី​បេក្ខជន គណបក្ស​នយោបាយ​ដែល​បាន​មក​សុំ​ចុះបញ្ជី​ចំនួន​៨ ក្នុង​នោះ​គណបក្ស​នយោបាយ​ចំនួន​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា ត្រូវ​បាន គ​.​ជ​.​ប​.​ស​ម្រេ ច​ទទួលស្គាល់​ជា​ផ្លូវការ​។ ចំណែក គណបក្ស​ចំនួន​៥​ទៀត គ​.​ជ​.​ប​.​កំពុង​ពិនិត្យ​ពាក្យ ដែល​សុំ​មក​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​។


ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃនេះ​មាន​គណបក្ស​ចំនួន​១៥ បាន​យក​ទម្រង់​១០០៨ ទៅ​បំពេញបែបបទ ដើម្បី​យក​មក​សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា​គណបក្ស​ចំនួន​៥​ដែល គ​.​ជ​.​ប​. កំពុង​ពិនិត្យ និង​សម្រេច​នោះ​មាន ៖ ១.​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ២.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៣. គណបក្ស​ខ្មែរ​តែ​មួយ ៤.​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​៥.​គណបក្ស​សំបុក​ឃ្មុំ​សង្គម ប្រជាធិបតេយ្យ​។ គួរ​រំ​ឮ​កថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ចាប់ផ្តើម​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​រយៈពេល ១៥​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។ ទោះបីជា គ​.​ជ​.​ប​.​ធ្លាប់​បាន​សម្តែង​ក្តី​សង្ឃឹមថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​មាន​គណបក្ស​ចូលរួម​ច្រើន​ក្តី ក៏​នៅ​មាន​គណបក្ស​មួយ​ចំនួន​បាន​ប្រកាស​មិន​ចូល រួម​នោះ​ទេ​ដូច​ជា​គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស​អំណាច​ខ្មែរ គណបក្ស ភ្លើងទៀន ជាដើម​។

ការ​ប្រកាស​មិន​ចូលរួម​របស់​គណបក្ស​នយោបាយ​ខាងលើ​នេះ បាន​អះអាង​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ បន្ទាប់​ពី​តុលាការ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​អំណាច​ខ្មែរ​ជាដើម​។ គ​.​ជ​.​ប​.​ធ្លាប់​បាន​អះអាង​ថា ដំណើរ​បោះ​ឆ្នោត​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ទោះបីជា​អតីត មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​ក៏​ដោយ ព្រោះថា គ​.​ជ​.​ប​.​រៀបចំ​ការ​បោះ​ឆ្នោត​ធ្វើ​តាម​ការ​កំណត់​របស់​ច្បាប់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​ដែល​ច្បាប់​បាន​ប្រគល់​ជូន​។ ការ​សម្រេច​ជ្រើស​ថ្នាក់ដឹកនាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង ដោយ​ពលរដ្ឋ​ម្នាក់​អាច​បោះ​ឆ្នោត បាន​តែ​មួយ​សន្លឹក​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ