ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទឈប់បា.ញ់សម្រេចហើយ ដូច្នេះកងទ័ពថៃ និងកម្ពុជា ត្រូវអនុវត្តដើម្បីប្រយោជន៍ប្រទេសទាំងពីរ

2 ថ្ងៃ មុន

បទ​ឈប់​បាញ់​ដែល​សម្រេច​នៅ​ប្រទេស ម៉ា​ឡេ​ស៊ី​នៅ​ល្ងាច​នេះ ​នឹង​ជា​មូលដ្ឋាន​គ្រឹះ​​សម្រាប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា ​និងថៃ​ ។ ដូច្នេះ ជំហាន​បន្ទាប់​នោះ ​គឺ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ត្រូ​​វ​អនុវត្ត​អោយ​បាន​ ដើម្បី​ប្រយោជន៍​ប្រទេស​ទាំង​ពីរ​ ។…

បទ​ឈប់​បាញ់​ដែល​សម្រេច​នៅ​ប្រទេស ម៉ា​ឡេ​ស៊ី​នៅ​ល្ងាច​នេះ ​នឹង​ជា​មូលដ្ឋាន​គ្រឹះ​​សម្រាប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា ​និងថៃ​ ។ ដូច្នេះ ជំហាន​បន្ទាប់​នោះ ​គឺ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ត្រូ​​វ​អនុវត្ត​អោយ​បាន​ ដើម្បី​ប្រយោជន៍​ប្រទេស​ទាំង​ពីរ​ ។

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ បាន​ប្រកាស​ថា ​កម្ពុជា ​និង​ថៃ ​បាន​សម្រេច​បទ​ឈប់​បាញ់ ​ដើម្បី​ធ្វើ​អោយ​ស្ថានភាព​វិល​ដូច​ដើម​វិញ ​។


សម្តេចធិ​បតី ហ៊ុន ម៉ា​ណែ​ត​ បាន​សម្តែង​ការ​សប្បាយចិត្ត​ ចំពោះ​លទ្ធផល​នេះ ​ដោយ​និយាយ​ថា​លទ្ធផល​ល្អ និងអាច​ធ្វើ​អោយ​ទំនាក់ទំនង​កម្ពុជា ​និង​ថៃ ​អាច​វិល​ត្រឡប់​ដូច​ដើម​វិញ ​។

ម៉ា​ឡេ​ស៊ី ជា​ប្រធាន​អាស៊ាន​បាន​សម្របសម្រួល​កិច្ចប្រជុំ​រវាង​មេដឹកនាំ​កម្ពុជា ​និង​ថៃ​ ដើម្បី​សម្រេច​បទ​ឈប់​បាញ់ បន្ទាប់​ពី​លោក ដូ​ណា​ល់ ត្រាំ បាន​សម្រប​ស​ម្រួល​អោយ​ភាគី​កម្ពុជា ​និង​ថៃ ​សម្រេច​កិច្ច​បទ​ឈប់​បាញ់​នេះ ​។ ចំណែក​ចិន​ក៏​បាន​ចូលរួម​ជួយ​សម្រួល​ផង​ដែរ​។

សង្ឃឹមថា​បទ​ឈប់​បាញ់​នេះ​នឹង​ធ្វើ​អោយ​ការ​ប្រយុទ្ធ​គ្នា​តាម​ព្រំដែន​បន្ថយ​និង​ឈាន​ដល់​បញ្ចប់​ត្រឹម​យប់​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ