ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យវត្ត​ម្នាក់​បាន​ស្លា.ប់ ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរណ៍

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ជា​អាចារ្យវត្ត​ម្នាក់​បាន​ស្លាប់ ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ទិស​ដៅ​ស្របគ្នា ដែល​បើកបរ​ហួស​ល្បឿន​កំណត់ បណ្តាល​ឱ្យ​បុក​គ្នា​ប្រាវ​ស្លាប់ និង​របួសធ្ងន់​តែ​ម្តង​។ ហេតុការណ៍​នេះ…

ខេត្ត​ប៉ៃលិន ៖ បុរស​ជា​អាចារ្យវត្ត​ម្នាក់​បាន​ស្លាប់ ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ទិស​ដៅ​ស្របគ្នា ដែល​បើកបរ​ហួស​ល្បឿន​កំណត់ បណ្តាល​ឱ្យ​បុក​គ្នា​ប្រាវ​ស្លាប់ និង​របួសធ្ងន់​តែ​ម្តង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បែរ​បូ​រី​ម្កុដ​ពេជ្រ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​០២​នាក់​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ខៀវ គា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ បើកបរ​ម៉ូតូ​ម៉ាក Honda Dream ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1U-12 86 រង​របួសធ្ងន់​គ្រាំ​ទ្រូង ក្អូ​ត​ឈាម ទី​២-​ឈ្មោះ នៅ ថេ​ង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជា​អាចារ្យវត្ត បើកបរ​ម៉ូតូ Honda Dream ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-84 75 ជា​អ្នកបើកបរ បាន​ស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ទី​៣-​ឈ្មោះ សំ ហេង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​មេផ្ទះ ជា​អ្នក​រួម​ដំណើរ រង​របួសធ្ងន់ បាក់ជើង​ឆ្វេង ទាំងអស់​គ្នា​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ចំណាស់​ម្នាក់​ជា​អាចារ្យវត្ត បាន​បើកបរ​ឌុ​ប គ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រប​ពេល​នោះ​មាន​បុរស​ជា​បុគ្គលិក​កាស៊ីណូ​ម្នាក់​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​មិន​ប្រុង​ប្រយ័ត្ន​ក៏​បុក​ពី​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ប្រាវ​ទាំង​ពីរ​គ្រឿង​រង​របួសធ្ងន់​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ​ភ្លាម ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ហើយ​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ពាក់​កណ្តាលផ្លូវ​ដោយសារ​ធ្ងន់ធ្ងរ​ពេក​។

ចំណែក​អ្នក​រួម​ដំណើរ​ផ្សេង​ទៀត ក៏​មាន​ភាព​ធ្ងន់ធ្ងរ​ដែរ ត្រូវ​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​ប​ន្ទីរ​ពេទ្យ​ខេត្តបាត់ដំបង​។ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​កម្លាំង នគរបាល​ចរាចរណ៍​ជើង​គោក​ស្រុក​សាលា​ក្រៅ​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ចូល​មក​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ