រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានចុះបង្ក្រាបកាលការលក់ផលិតផលអយៈយវៈភេទបុរស និងស្ត្រីរួមទាំងថ្នាំសំរើបផ្សេងៗ ដែលស្ថិតនៅចំណុចផ្ទះលេខ៤៨៥ ក្រុម១៥ភូមិ ភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នេះ ។

សេចក្តីរាយការណ៍បន្តថា ដោយបង្ក្រាបបានប្រុសស្រីចំនួន៥នាក់ ដែលមានស្រីម្នាក់ និងចាប់បានសម្ភារមួយចំនួនដែលពួកគេបានលក់ដោយគ្មានច្បាប់អនុញ្ញាត ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបញ្ចូនទៅកាន់ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ