ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបា.ញ់ក្បែរព្រំដែន ចាប់ជនជាតិខ្លួនប៉ង​ឆ្លង​ដែន​​ចូលកម្ពុជា

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​ថៃ បាន​បាញ់​ឱ្យ​របួស​មេខ្យល់​ជនជាតិ​ថៃ​ម្នាក់ និង​ឃាត់ខ្លួន​ជនជាតិ​ថៃ​គ្នា​គេ​ប្រុស​-​ស្រី​២៣​នាក់ ទៀត​ដែល​បម្រុង​លួច​ឆ្លង​ដែន​ចូល​មក​កម្ពុជា ។ បាតុភាព​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​ថៃ បាន​បាញ់​ឱ្យ​របួស​មេខ្យល់​ជនជាតិ​ថៃ​ម្នាក់ និង​ឃាត់ខ្លួន​ជនជាតិ​ថៃ​គ្នា​គេ​ប្រុស​-​ស្រី​២៣​នាក់ ទៀត​ដែល​បម្រុង​លួច​ឆ្លង​ដែន​ចូល​មក​កម្ពុជា ។ បាតុភាព​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥ ក្បែរ​ព្រំដែន​ភូមិសាស្ត្រ​ឃុំ​ខ្លោង​ណាំ​សៃ ស្រុក​អា​រ័​ញ្ញ​ប្រ​ថេ​ត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

តាម​ព័ត៌មាន​ដែល​ទទួល​បានឱ្យ​ដឹង​ថា នេះ​ជា​ករណី​ផ្ទុះអាវុធ​ក្បែរ​ព្រំដែន​ក្នុង​ទឹកដី​ថៃ នៅ​ម៉ោង​១១​យប់ ។ បុរស​ជនជាតិ​ថៃ​ដែល​ជា​មេខ្យល់ ត្រូវ​បាន​បាញ់​ឱ្យ​រង​របួស ។ រីឯ​ជន​ប្រុស​-​ស្រី​ចំនួន​២៣​នាក់ ជា​ជនជាតិ​ថៃ ដែល​ព្យាយាម​ប៉ុនប៉ង​លួច​ឆ្លង​ដែន​ចូល​ម​កម្ពុជា ដើម្បី​មក​រក​ការងារ​ធ្វើ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន ។

សមត្ថកិច្ច​ថៃ​ដែល​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​-​ស្រី​២៣​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្យល់​ថៃ​ដែល​រង​របួស ក្រោយ​ពេល​ដឹក​ជនជាតិ​ថៃ​ប្រមាណ​ជាង​៣០​នាក់ តាម​រថយន្ត​ប្រភេទ​ទេសចរណ៍​ចំនួន​៣​គ្រឿង​មក​ដល់​ក្បែរ​ព្រំដែន ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ថៃ​ស្ទាក់​កាក់​រថយន្ត​មិន​ឈប់ បាន​ផ្ទុះអាវុធ​បណ្តាល​ឱ្យ​របួស​មេខ្យល់​ថៃ​រូប​នេះ​តែ​ម្ដង ហើយ​ជន​ខ្លះ​ត្រូវ​បាន​រត់​បែក​ហ្វូង​គ្នា​ចូល​ព្រៃ និង​ឃាត់ខ្លួន​បាន​២៣​នាក់ ក្នុង​នោះ​មាន​មេខ្យល់​ម្នាក់​រង​របួស ។

ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ថៃ​បាន​សាកសួរ តាម​ចម្លើយ​ពួក​គាត់​សា​េ​ភាព​ថា មាន​បំណង​ឆ្លង​ដែន​ចូល​មក​កម្ពុជា ដើម្បី​ធ្វើ​ការងារ​នៅ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត មក​តាម​រយៈ​មេខ្យល់​ថៃ​ជូន​ឆ្លង​ដែន ហើយ​មាន​មេខ្យល់​កម្ពុជា​ចាំ​ទទួល​ដឹក​ទៅ​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​ម្នាក់​ត្រូវ​ចំណាយ​ពី​៤.០០០​ទៅ​៥.០០០​បាត ។

តាម​ពិត​ទៅ មិនមែន​មាន​តែ​ពលករ​ខ្មែរ​ទេ ដែល​ចង់​ចូល​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​…​សូ​ម្បី​ជនជាតិ​ថៃ​ក៏​មាន​មហិច្ឆតា​ចង់​ចូល​មក​កម្ពុជា​រក​ការងារ​ធ្វើ​ដែរ ។ ទីបំផុត ត្រូវ​ទាហាន​ថៃ​ស្ទាក់​បាញ់ប្រហារ​គ្មាន​ប្រណី​ដូច​បាញ់​ចាប​…​ហេ​! ហេ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ