ច្រានចោលព័ត៌មានក្លែងក្លាយថា «កោះឫស្សី» ត្រូវបានវៀតណាមគ្រប់គ្រង
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥…
ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥…
ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមជនមានបំណងទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឫស្សី» ត្រូវបានវៀតណាមគ្រប់គ្រង ដែលនេះគឺជាព័ត៌មានមិនពិតនោះទេ ។
ថ្លែងប្រាប់បណ្តាញព័ត៌មានលោក ឡុង ឌី ម៉ង់ បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងការចេញវីដេអូ និយាយពីរឿងកោះឫស្សីនេះ គឺជារឿងមិនពិតសោះតែម្ដង គឺជារឿងប្រឌិត ពីព្រោះកោះឫស្សីនេះ ជាកោះមួយដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យឲ្យក្រុមហ៊ុនចំនួន២ យកទៅធ្វើការវិនិយោគ ហើយអភិវឌ្ឍន៍ទៅជារមណីយដ្ឋាន» ។
លោកអភិបាលរងខេត្តបានបន្ថែមថា សព្វថ្ងៃនេះមានក្រុមហ៊ុនរបស់ខ្មែរមួយបានសាងសង់និងអភិវឌ្ឍចប់ហើយ និងកំពុងដំណើរការប៉ែកខាងជើងនៃកោះ ។ ដោយឡែក ប៉ែកខាងត្បូង គឺជាការវិនិយោគដោយក្រុមហ៊ុនបារាំងមួយ និងបានដាក់ឱ្យដំណើរការ និងកំពុងទទួលបានការសាទរច្រើន ដែលមានជាប្រភេទរមណីយដ្ឋាន សណ្ឋាគារលំដាប់ខ្ពស់ និងជាប្រភេទផលិតផលទេសចរណ៍ដ៏ល្អរបស់ខេត្តព្រះសីហនុ ។
លោក ឡុង ឌីម៉ង់ បានអះអាងទៀតថា កោះឫស្សីនេះមិនមានជនជាតិវៀតណាម ឫអាជ្ញាធរវៀតណាម មកកាន់កាប់កោះនេះទេគឺកំពុងដំណើរការ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនរបស់ខ្មែរមួយ និងរបស់បារាំងមួយ ៕
ចែករំលែកព័តមាននេះ