ខេត្តសៀមរាប ៖ ថ្លែងពីទឹកដីខេត្តសៀមរាប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណាដែលបា.ញ់ដ្រូនហោះរបស់ថៃ ដែលចូលដីខ្មែរ ខណៈសម្ដេចប្រកាសថា នេះមិនមែនជាការប្រមាថឡើយ ។

ថ្លែងនាឱកាសបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា កម្លាំងគាំទ្ររបស់ប្រជាជាតិមួយយ៉ាងផុលផុស ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងមានបញ្ហាបានបង្ហាញឱ្យឃើញអំពីការយល់ឃើញត្រូវចំពោះជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមករំលោ.ភបំពានមើលងាយបានឡើយ ។
ថ្លែងជាសារធារណៈសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ៖ «អាហោះ(ដ្រូន) អាស្អីៗហ្នឹង បង្ហាញមកនឹង បើសិនបងប្អូនណាដាក់ឆេះ តើលើកទឹកចិត្តគាត់ប៉ុន្មាន គិតអាហ្នឹងទៅវិញកំពុងតែពិចារណា មិនមែនជាការប្រមាថ ប៉ុន្ដែអ្នកបញ្ចេញបែបនេះ ហើយគំរា.មមកយើង ។ ទ័ព គេមកបា.ញ់ទ័ពខ្មែរធ្វើអី អ្នកឯងថា ចុះរឿងតាមហ្វេសប៊ុកចុះ ។ ប៉ុន្ដែសូមកុំប្រមាថឱ្យសោះ» ។ ចំពោះជម្លោះជាមួយថៃរឿងព្រំដែន ដែលអូសបន្លាយជាច្រើនថ្ងៃមកនេះ សម្តេចបវរធិបតី បន្ដថា កម្ពុជាមិនចង់ធ្វើសង្គ្រាមនោះទេ ខណៈកម្ពុជាធ្វើសង្គ្រាមឆ្អែតហើយ ប៉ុន្ដែបើសិនជាមានការបំពានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «កម្ពុជាមិនចង់ធ្វើសង្គ្រាមនោះទេ យើងឆ្អែតហើយ ប៉ុន្ដែបើសិនជាមានការបំពានប្រើប្រាស់កងកម្លាំងប្រដា.ប់អាវុ.ធ យើងមានសមត្ថភាពគ្រប់គ្រាន់ ហើយជាពិសេស ឆន្ទះដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារទឹកដី ទោះបីឧបករណ៍យើងមិនទំនើបខ្លាំង ប៉ុន្ដែទឹកចិត្ត និងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ ដើម្បីបំផ្លាញផែនការ និងទន្ទ្រានទឹកដីរបស់យើង» ។

សម្តេចបវរធិបតី បានលើកឡើងថា ការៀបចំរបស់យើងមានតែប៉ុណ្ណឹង ហើយកំពុងតែអង្គុយគិតរថក្រោះដាក់មកនោះ បើសិនបា.ញ់ចំយើងគួរលើកទឹកចិត្តរបស់បងប្អូនយើង ។ សម្តេចបានអះអាងថា បើសិនមានការឈ្លានពានណាមួយពីថៃយើងមានអាវុ.ធគ្រប់គ្រាន់ក្នុងការឆ្លើយតបវិញភ្លាមៗ៕
ចែករំលែកព័តមាននេះ