ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​មាន​កម្លាំង​សម្រាល​ដោយ​ធម្មជាតិ គួរតែ​ធ្វើ​បែប​នេះ

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ពេល​ឆ្លងទន្លេ​។ តើ​មាន​អ្វី​ខ្លះទៅ? 1.​ ​ចំណុច​ទី​១ អ្នក​ម្តាយ​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ មិន​គិត​ច្រើន មិន​ភ័យ​ព្រួយ​ច្រើន មិន​ខ្លាច​ខ្លាំង​ក្នុង​ពេល​បង្កើតកូន ព្រោះ​នៅ​ពេល​ដែល​អ្នក​អាច​ទម្លាក់​ចោលការ​ភ័យ​ខ្លាច​ទាំងឡាយ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ពេល​ឆ្លងទន្លេ​។ តើ​មាន​អ្វី​ខ្លះទៅ?

1.​ ​ចំណុច​ទី​១ អ្នក​ម្តាយ​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ មិន​គិត​ច្រើន មិន​ភ័យ​ព្រួយ​ច្រើន មិន​ខ្លាច​ខ្លាំង​ក្នុង​ពេល​បង្កើតកូន ព្រោះ​នៅ​ពេល​ដែល​អ្នក​អាច​ទម្លាក់​ចោលការ​ភ័យ​ខ្លាច​ទាំងឡាយ ហើយ​រក្សា​ចិត្ត​ធម្មតា នោះ​អ្នក​នឹង​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ប្រឹង ដើម្បី​ឲ្យ​កូន​កើត​ចេញ​មក​។ ផ្ទុយ​ទៅ​វិញ បើ​អារម្មណ៍​អ្នក​ស្ថិត​ក្នុង​សភាព​ច្របូកច្របល់ មិន​មូល នោះ​អ្នក​នឹង​មិន​មាន​កម្លាំង​ខ្លាំង​ក្នុង​ការ​បង្កើតកូន​ចេញ​មក​ឡើយ​។

2.​ ​អ្នក​គួរតែ​ហាត់ប្រាណ​ខ្លះ ព្រោះ​ការ​ហាត់ប្រាណ​នេះ អាច​ជួយ​ឲ្យ​អ្នកមាន​កម្លាំង​ក្នុង​ពេល​បង្កើតកូន​។ បើ​អ្នក​មិន​កម្រើក មិន​ធ្វើ​ចលនា ដោយ​តែង​គេង​នៅ​មួយ​កន្លែង នោះ​អ្នក​នឹង​គ្មាន​កម្លាំង​ក្នុង​ការ​បង្កើតកូន​តាម​បែប​ធម្មជាតិ​នោះ​ទេ​។ ដូចនេះ អ្នក​គួរតែ​អនុវត្ត​តាម​វិធី​នេះ ទើប​អ្នក​អាច​បង្កើតកូន​បាន​ដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ