ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍កម្ពុជា​ បដិសេធ​ចំពោះ​ការ​ចោទ​របស់រដ្ឋមន្ត្រី​ថៃ​ថា​ កម្ពុជា​ជា​ជម្រក​បណ្តាញ​​​ឧក្រិ.ដ្ឋកម្ម​សាយ​ប័​រ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​សូម​បាន​ធ្វើការ​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ចោទប្រកាន់​ពី​លោក Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​របស់​ប្រទេស​ថៃ ដែល​បាន​លើក​ឡើង​តាម​រយៈ ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា…

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​សូម​បាន​ធ្វើការ​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ចោទប្រកាន់​ពី​លោក Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​របស់​ប្រទេស​ថៃ ដែល​បាន​លើក​ឡើង​តាម​រយៈ ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥ ដែល​បាន​ចោទប្រកាន់​ថា កម្ពុជា​អាច​ជា​ជម្រក «​បណ្តាញ​ឧក្រិដ្ឋកម្ម​សាយ​ប័​រ​ដ៏​ធំ​របស់​ពិភពលោក​ដែល​គាំទ្រ​ដោយ​អ្នកមាន​អំណាច​» គឺ​មិន​មាន​មូលដ្ឋាន មិន​មាន​ទំនួល​ខុស​ត្រូវ បង្កើត​ការ​ភាន់ច្រឡំ​យ៉ាង​ខ្លាំង និង​ឈាន​ទៅ​បំផ្លិចបំផ្លាញ​ទំនុកចិត្ត​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​។

តាម​រយៈ​បណ្តាញ​សង្គម​ផ្លូវការ​ដែល​បណ្តាញ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​មិន​ដែល​គាំទ្រ ឬ​បើកផ្លូវ​ចំពោះ​សកម្មភាព​ឧក្រិដ្ឋកម្ម​សាយ​ប័​រ​នោះ​ទេ​។ រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ប្តេជ្ញា​យ៉ាង​ពេញទំហឹង​ចំពោះ​សុចរិត​ភាព តម្លាភាព និង​ការ​ប្រកាន់ខ្ជាប់​នូវ​នីតិរដ្ឋ និង​បទដ្ឋាន​អន្តរជាតិ​។ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់ ប្រឆាំង​និង​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ​។

ឧក្រិដ្ឋកម្ម​សាយ​ប័​រ​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ស្មុគស្មាញ និង​វិវត្តន៍​ជា​ប្រចាំ ដែល​រួម​បញ្ចូល​បច្ចេកវិទ្យា តួអង្គ​ពាក់ព័ន្ធ និង​មាន​លក្ខណៈ​ងាយ​រង​គ្រោះ​។ ដោយសារ​តែ​ឧក្រិដ្ឋកម្ម​ប្រភេទ​នេះ​មាន​លក្ខណៈ​ឆ្លង​ដែន ទើប​ធ្វើ​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​សាយ​ប័​រ​ទាមទារ​ឱ្យ​មាន​កិច្ចសហការ ប្រកបដោយ​និរន្តរភាព ជា​ពិសេស រវាង​រដ្ឋាភិបាល​មួយ​ទៅ​កាន់​រដ្ឋាភិបាល​មួយទៀត​។ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គឺជា​បញ្ហា​ប្រឈម​រួម​គ្នា ដែល​ទាមទារ​ឱ្យ​មាន​ទំនួល​ខុស​ត្រូវ​រួម ជា​ជាង​ការ​កេង​ចំណេញ​នយោបាយ​ដោយ​ការ​រុញ​ដាក់​គ្នា​។

អាជ្ញាធរ​ថៃ​គួរតែ​ផ្តោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បណ្តាញ​ឧក្រិដ្ឋកម្ម​សាយ​ប័​រ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ ជា​ជាង​ការ​ចោទប្រកាន់​គ្នា​ដោយ​មិន​មានការ​ទទួលខុសត្រូវ​។

ឯកឧត្តម​បាន​លើក​ឡើង​ថា កម្ពុជា​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​របាយការណ៍​អំពី​ទំនាក់ទំនង​ដ៏​ស្មុ​គ្រ​ស្មាញ​រវាង​អាជ្ញាធរ​ថៃ ជាមួយ​ឧក្រិដ្ឋជន​សាយ​ប័​រ ដែល​អនុញ្ញាត​ឱ្យ​ពួក​ទាំងនោះ​អាច​ពង្រីក​ប្រតិបត្តិការ​ឆបោក​របស់​ខ្លួន​។

ឯកឧត្តម​បាន​លើក​ឡើង​ទៀង​ថា ប្រទេស​ថៃ​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​របស់​មេដឹកនាំ​ក្រុម​ឧក្រិដ្ឋជន​សាយ​ប័​រ និង​ប្រតិបត្តិការ​ឆបោក​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ ។​រួម​មាន ការ​កៀរគរ​មនុស្ស ការ​ចាប់ជំរិត និង​ការ​ជួញដូរ​មនុស្ស​ពី​ប្រទេស​ថៃ ទៅ​ដល់ទី​តាំង​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​សាយ​ប័​រទាំង​នោះ ដូច​ជា​ករណី​ពាក់ព័ន្ធ​ទៅ​នឹង​តារា​សម្តែង​ចិន​ឈ្មោះ Wang Xing ដែល​ត្រូវ​បាន​ជន​ឆបោក​ជួញដូរ​ពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ទៅ​កាន់​ទីតាំង​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម សាយ​ប័​រ ដែល​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ទេសចរណ៍​ចិន ។ របាយការណ៍​ទាំងនេះ​បាន​គូសបញ្ជាក់​ថា ទេស​ថៃ​គឺជា​ប្រភព ក្នុង​ការ​ផ្តល់​មធ្យោបាយ​ឱ្យ​ពួក​ឧក្រិដ្ឋជន​សាយ​ប័​រ ធ្វើ​ប្រតិបត្តិការ​ឆបោក​ទាំងនោះ​ឆ្លងកាត់​ទៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់ (​។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​សាយ​ប័​រ​តម្រូវ​ឱ្យ​មាន​កិច្ចសហការ​នៅ​ក្នុង​តំបន់​។

ឯកឧត្តម​ថា​ប្រទេស​កម្ពុជា បាន​សហការ​យ៉ាង​ល្អ​កន្លង​មក និង​បន្ត​ជំរុញ​កិច្ចសហការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ជាមួយ​ដៃគូ​ក្នុង​តំបន់​និង​ពិភពលោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​សាយ​ប័​រ​។ វា​ជា​រឿង​ដ៏​គួរ​ឱ្យ​សោកស្ដាយ​បំផុត​ដែល​នៅ​ពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង ភាគី​មួយ​ចំនួន​បាន​ជ្រើសរើស​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​អវិជ្ជមាន ដែល​គួរតែ​ជ្រើសរើស​យក ការ​សន្ទនា​មាន​លក្ខណៈ​ស្ថាបនា និង​វិជ្ជមាន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។

ជាមួយ​គ្នា​នោះ​ដែរ​ឯក​ឧត្ត​បាន​ឡើង​ថា​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ចូលរួម​ក្នុង​កិច្ច​សន្ទនា​ដោយ​បើកចំហ ក្នុង​ន័យ​ស្ថាបនា និង​មានការ​ស៊ើបអង្កេត​ច្បាស់លាស់​។ កម្ពុជា​សូម​ធ្វើការ​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ចំពោះ​ការ​ធ្វើ​សកម្មភាព​ណាមួយ​ត្រូវ​ផ្អែក​លើ​ការ​ពិត និង​ជៀសវាង​ការ​ស្ដាប់​ព័ត៌មាន​ក្លែងក្លាយ និង​មាន​ច​រិ​ក​លក្ខណៈ​ជា​នយោបាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ