ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី កំពុងពិចារណាបិទច្រកព្រំដែនអានសេះជាមួយថៃជាអចិន្ត្រៃយ៍ ហើយបើបិទគឺបិទរហូតថៃបើកដំណើរការធម្មតាវិញ

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពាក់ព័ន្ធ​ជម្លោះព្រំដែន​ដែល​បង្កើត​ឡើង​ដោយ​ភាគី​ថៃ ដោយ​ឯកតោភាគី​នោះ នាយក​រដ្ឋមន្ត្រី កម្ពុជា​បាន​កំពុង​តែ​ពិចារណា​បិទ​ច្រកព្រំដែន​អានសេះ​មួយទៀត​ជាមួយ​ថៃ ជា​អចិន្ត្រៃយ៍​តែ​ម្តង បន្ទាប់​ពី​ធ្វើការ​បិទ​ផ្អាក​ព្រំដែន​ចំនួន​២ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​កន្លង​មកនេះ ។…

ខេត្តសៀមរាប ៖ ពាក់ព័ន្ធ​ជម្លោះព្រំដែន​ដែល​បង្កើត​ឡើង​ដោយ​ភាគី​ថៃ ដោយ​ឯកតោភាគី​នោះ នាយក​រដ្ឋមន្ត្រី កម្ពុជា​បាន​កំពុង​តែ​ពិចារណា​បិទ​ច្រកព្រំដែន​អានសេះ​មួយទៀត​ជាមួយ​ថៃ ជា​អចិន្ត្រៃយ៍​តែ​ម្តង បន្ទាប់​ពី​ធ្វើការ​បិទ​ផ្អាក​ព្រំដែន​ចំនួន​២ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​កន្លង​មកនេះ ។

ថ្លែង​ឱកាស​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​ច្រក​អានសេះ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ភាគី​ថៃ​បាន​ធ្វើការ​បើក​ច្រកព្រំដែន​អានសេះ​មួយ​អាទិត្យ​បើក​១​ថ្ងៃ ហើយ​បើក​តែ​៣​ម៉ោង​តែ​ប៉ុណ្ណោះ ។

សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖«​ឯកឧត្តម គឹ​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ ថ្ងៃមុន​មក​សួរ​ខ្ញុំ​ដែរ​ច្រក​អានសេះ​ថា គេ​បើក​ចុះ​បើក​ឡើង​យ៉ាងម៉េច​ស្រេច​តែ​គេ​… ហើយ​ឥលូវ​គេ​បើក​មួយ​អាទិត្យ​តែ​១​ថ្ងៃ និង​តែ​៣​ម៉ោង​គត់ ។ ខ្ញុំ​ប្រាប់​ថា ទេ​អាហ្នឹង យ៉ាងម៉េច​យ៉ាងណា បិទ​ចោល​អចិន្ត្រៃយ៍​តែ​ម្តង​ទៅ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​កម្ពុជា​សម្រេច​បិទ​ច្រកព្រំដែន​ហើយ គឺ​បិទ​ផ្អាក​ទាំ​ស្រុង​តែ​ម្តង​រហូត​ដល់​ព្រំដែន​ទូ​ទាំង​ប្រទេស​បើក​ទាំងអស់​ឡើង​វិញ​ទើប​បើក​បាន ។

សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖«មិនមែនយើងបើកព្រំដែនជប់គគី គេបើកហើយ យើងបើក ហើយគេបិទយើងបិទនោះទេ គឺ​យើង​បិទ គឺ​បិទ​អចិន្ត្រៃយ៍ រហូត​ដល់​អ្នក​ឯក​បើក​ជា​ឯកតោភាគី ហើយ​បើក​ទូ​ទាំង​ព្រំដែន​ដូច​មុន​ថ្ងៃ​៧ ខែមិថុនា ឆ្នាំ​២០២៥ ទើប​កម្ពុជា​គិតគូរ​ក្នុង​ការ​បើក​កន្លែង​បិទ​នោះ​ឡើង​វិញ​» ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា កម្ពុជា​មិនមែន​លេង​ល្បែ​.​ង​លឹប​ល​នោះ​ទេ ហើយ​លោ​.​ត​ចុះ​លោ​.​ត​ឡើង​តាម​ចិត្ត​ខ្លួន​នោះ​ទេ ។ កម្ពុជា​មិន​រញ៉េរញ៉ៃ​លេង​ល្បែ​.​ង​ជាមួយ​អ្នក​នោះ​ទេ ប៉ុន្តែ​បើ​អ្នកឯង​ចង់​លេង​នោះ​យើង​ក៏​កំដរ ។ បើ​ចង់​លេង​ល្បែ​.​ង​សេដ្ឋកិច្ច​យើង​កំដរ ល្បែ​.​ង ជាតិនិយម អ្នកឯង​បំផុស និង​ការ​បង្ហាញ​កងកម្លាំង​ប្រដា​.​ប់​អា​វុ​.​ធ មាន​បង្ហាញ​យន្តហោះ​ដ្រូ​ន មាន​ដ្រូ​ន​ដាក់​គ្រា​.​ប់​បែ​.​ក រថក្រោះ​…​។

ពាក់ព័ន្ធ​នឹង​ឯកឧត្តម ទៀ សីហា បាន​ប្រាប់​ថា កម្ពុជា​គ្មាន​ទេ មាន​តែ​អាវុធ​បា​.​ញ់​រថក្រោះ និង​អាវុធ​ផ្សេង​ៗ​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ថា ការ​ដាក់​កម្លាំង​ប្រដា​.​ប់​អា​វុ​.​ធ រួម​នឹង​អា​វុ​.​ធ​នេះ ដើម្បី​ការពារ​ទឹកដី ការពារ​ជាតិ មិនមែន​ដាក់​សម្រាប់​ដណ្តើម​ទឹកដី​អ្នក​ណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ