ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករចុះ​ប្រមូល​សំរាម​ក៏​ប្រទះ​ឃើញ​ថង់​ខ្មៅ​មួយ​ ​សង្ស័យ​ក៏​ស្រាយ​ មើល​ឃើញស.ព​ទារក​ម្នាក់យ៉ាងអាណោចអាធ័ម

9 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​សព ទារក​ម្នាក់​ទើបតែ​កើត​ថ្មី​ៗ​ត្រូវ​បាន​គេ​ច្រក​ក្នុង​ថង់​ខ្មៅ​ហើយ​យក​ទៅ​បោះចោល​នៅ​ក្នុង​គំនរ​សំរាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​។ ហេតុការណ៍​នេះ​នគរ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៣​ខែមិថុនា​ឆ្នាំ ២០២៥​នៅ​ចំណុច​ផ្លូវ​លេខ​៥៨៦ ខាងត្បូង​ផ្សារ​ទួល​គោក​ក្នុង​សង្កាត់​បឹង​កក់​ទី ២​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​កម្មករ​ក្រុមហ៊ុន​ចុះ​ទៅ​ប្រមូល​សំរាម​ក៏​ប្រទះ​ឃើញ​ថង់​ខ្មៅ​មួយ​មានការ​សង្ស័យ​ក៏​ស្រាយ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​សព​ទារក​ម្នាក់​ត្រូវ​បាន​គេ​ច្រក​ក្នុង​ថង់​ខ្មៅ​យក​ទៅ​បោះចោល​នៅ​ក្នុង​គំនរ​សំរាម​រួច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា…

រាជធានី​ភ្នំពេញៈ​សព ទារក​ម្នាក់​ទើបតែ​កើត​ថ្មី​ៗ​ត្រូវ​បាន​គេ​ច្រក​ក្នុង​ថង់​ខ្មៅ​ហើយ​យក​ទៅ​បោះចោល​នៅ​ក្នុង​គំនរ​សំរាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​។

ហេតុការណ៍​នេះ​នគរ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៣​ខែមិថុនា​ឆ្នាំ ២០២៥​នៅ​ចំណុច​ផ្លូវ​លេខ​៥៨៦ ខាងត្បូង​ផ្សារ​ទួល​គោក​ក្នុង​សង្កាត់​បឹង​កក់​ទី ២​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​កម្មករ​ក្រុមហ៊ុន​ចុះ​ទៅ​ប្រមូល​សំរាម​ក៏​ប្រទះ​ឃើញ​ថង់​ខ្មៅ​មួយ​មានការ​សង្ស័យ​ក៏​ស្រាយ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​សព​ទារក​ម្នាក់​ត្រូវ​បាន​គេ​ច្រក​ក្នុង​ថង់​ខ្មៅ​យក​ទៅ​បោះចោល​នៅ​ក្នុង​គំនរ​សំរាម​រួច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា សព​ទារក​ៗ​នោះ​ទើបតែ​ស្លាប់​ថ្មី​ៗ​ដែល​គេ​សង្ស័យ​ថា សព​ទារក​រូប​នោះ​ស្លាប់​នៅ​ពេល​កើត​ចេញពី​ផ្ទៃ​ម្ដាយ​ហើយ​ត្រូវ​បាន​ឪពុក​ម្ដាយ ច្រក​ក្នុង​ថង់​ខ្មៅ​រួច​យក​ទៅ​បោះចោល​នៅ​ក្នុង​គំនរ​សំរាម តែ​ម្ដង​។ បើសិនជា​ស្លាប់​នៅ​ពេល​កើតមក ​គួរ​ណាស់តែ​ឪពុក​ម្ដាយ​មានចិត្ត​អាណិតអាសូរ ​ហើយ​យកស​ពកូន​ទៅ​កប់​ ឬ​បូជា​ឲ្យ​បាន​ត្រឹមត្រូវ​ មិន​គួរ​យក​ទៅ​បោះចោល​បែប​នេះ​ទេ​។​

ទោះបីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ថា​សព​ទារក​រូប​នោះ​ស្លាប់​ដោយសារ​អ្វីឱ្យ​​ពិតប្រាកដ​នៅឡើយ​ទេ ។ ​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រួច​ទាក់ទង​ទៅ​នគរបាល​ជំនាញ​ដើម្បី​ចុះ​ទៅ​ត្រួតពិនិត្យ​ ។

​បច្ចុប្បន្ន សពទារកខាងលើ​​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋានវត្ត​ទឹកថ្លា​ដើម្បី​បូជា​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ