ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូលផ្ទះ​១៤​ខ្នង និង​រន្ទះបា.ញ់​គោ​ពីរ​ក្បាល

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់ និង​រន្ទះបាញ់ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ និង​ងាប់​សត្វ​គោ​ចំនួន​២​ក្បាល នៅ​ស្រុក​ចំនួន​បី ក្នុង​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែឧសភា…

ខេត្តសៀមរាប ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់ និង​រន្ទះបាញ់ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ និង​ងាប់​សត្វ​គោ​ចំនួន​២​ក្បាល នៅ​ស្រុក​ចំនួន​បី ក្នុង​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​នោះ​មាន ស្រុក​ជីក្រែង ខ្យល់​កន្ត្រាក់​ប៉ះពាល់​ចំនួន​២​ឃុំ គឺ​ឃុំ​ស្ពាន​ត្នោត និង​ឃុំ​កំពង់ក្តី បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ដួល​រលំ​ផ្ទាល់​ដី​ចំនួន​២​ខ្នង របើក​ដំបូល​ចំនួន​៧​ខ្នង និង​ហើប​ជើង​សរសរ​១​ខ្នង​។

 ក្រុង​សៀមរាប រលំ​ផ្ទះ​បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង​ចំនួន​១​ខ្នង ស្ថិត​នៅ​ភូមិ​ខ្នា​ សង្កាត់​ក្របី​រៀល ក្រុង​-ខេត្តសៀមរាប និង​ស្រុក​ពួក ស្ថិត​ក្នុង​ឃុំ​កែវ​ពណ៌ កើតឡើង​ក្នុងភូមិ​កំភេម បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះបាយ​ទាំងស្រុង និង​ឃុំ​ល្វា​មាន​ករណី​រន្ទះបាញ់​កើតឡើង​ក្នុងភូមិ​ព្រះ​អង្គ​ទ្រង់ បណ្ដាល​ឱ្យ​ងាប់​គោ​ញី​១​ក្បាល ចំណែក​ភូមិ​ស្វាយ ឃុំ​ខ្នាត ក៏​មាន​ករណី​រន្ទះបាញ់​បណ្ដាល​ឱ្យ​ងាប់​គោ​ញី​មួយ​ក្បា​ផង​ដែរ ។ ក្នុង​ករណី​ខាងលើ​នេះ​ពុំ​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ