ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​​យល់ព្រម​លើកលែងទោស​ដល់​លោក​​​ប្រា​ហ៊ី​ម

7 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​នាយក​រដ្ឋមន្ត្រី​ថ្មី​ម៉ា​ឡេ​ស៊ី លោក​មហា​ធៀរ​មហា​ម៉ា​ដ ប្រកាស​នា​ថ្ងៃ​ទី​១១ ​ឧសភា​ថា ព្រះមហាក្សត្រ​ទ្រង់​នឹង​ព្រះ​រាជទាន ការ​លើកលែងទោស​ភ្លាម​ៗ ដល់​មេដឹកនាំ​ប្រឆាំង លោក​អាន​វ៉ា​អ៊ី…

ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​នាយក​រដ្ឋមន្ត្រី​ថ្មី​ម៉ា​ឡេ​ស៊ី លោក​មហា​ធៀរ​មហា​ម៉ា​ដ ប្រកាស​នា​ថ្ងៃ​ទី​១១ ​ឧសភា​ថា ព្រះមហាក្សត្រ​ទ្រង់​នឹង​ព្រះ​រាជទាន ការ​លើកលែងទោស​ភ្លាម​ៗ ដល់​មេដឹកនាំ​ប្រឆាំង លោក​អាន​វ៉ា​អ៊ី ​ប្រា​ហ៊ី​ម ដែល​ទទួលទោស​ជាប់គុក​ច្រើន​ឆ្នាំ​ពី​បទ​រួម​ភេទ​ដូច​គ្នា​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ២​ថ្ងៃក្រោយ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការ​បោះ​ឆ្នោត​សភា របស់​ក្រុមចម្រុះ​ប្រឆាំង ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ លោក​មហា​ធៀរ​ អាយុ​៩២​ឆ្នាំ​ថ្លែង​ថា ព្រះមហាក្សត្រ​ទ្រង់​បញ្ជាក់​ថា ព្រះ​អង្គ​ត្រៀម​ផ្ដល់ការ​លើកលែងទោស​ដល់​លោក អាន​វ៉ា​អ៊ី ​ប្រា​ហ៊ី​ម ​ក្នុង​ពេល​ភ្លាម​ៗ​។ ​លោក​បន្ត​ថា ​យើង​នឹង​រៀបចំ​នីតិវិធី​សម​ស្រប ដើម្បី​ឲ្យ​ទទួល​បាន ការ​លើកលែងទោស​ដល់​លោក​អាន​វ៉ា​។​ បែប​នោះ​មាន​ន័យ​ថា​ ជា​ការ​លើកលែងទោស​ទាំងស្រុង​។​ លោក​អាន​វ៉ា​ ត្រូវ​ដោះ​លែង​ភ្លាម​ៗ​ក្រោយ​ការ​លើកលែងទោស​។

លោក​មហា​ធៀរ​ ធ្លាប់​សន្យា​ថា ក្នុង​ករណី​នៃ​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ដែល​អាច​ឲ្យ​លោក​ក្លាយជា​នាយក​រដ្ឋមន្ត្រី នោះ​លោក​នឹង​ផ្ទេរតំណែង​នេះ​ដល់​លោក​អាន​វ៉ា ជា​អតីត​សត្រូវ​ប្ដូរផ្ដាច់​របស់​លោក ក្រោយ​ពេល​លោក​អាន​វ៉ា អាយុ​៧០​ឆ្នាំ​ចាក​ចេញពី​ពន្ធ​គារ​។

អ្នក​ទាំង​២​បាន​បង្រួបបង្រួម​គ្នា មុន​ការ​បោះ​ឆ្នោត​សំដៅ​កម្ចាត់​អតីត​នាយក​រដ្ឋមន្ត្រី​លោក​​ណា​ជីប​រ៉ា​ហ្សា​ក់ ដែល​ជាប់​ទាក់ទិន​នឹង​រឿងអាស្រូវ​ហិរញ្ញ​ធំ​មួយ ដែល​នាំ​ឲ្យ​ញ័រ​រង្គើ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ីចាប់ពី​ឆ្នាំ​២០១៥​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ