ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ជា DJ ដល់​ពេល​ឆ្លុះ​អេកូ​កូន DJ ដែរ

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កូនស្រី​ម្នាក់​ធ្វើ​ឲ្យ​ម្តាយ​ឪពុក​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​មាន​បង្ហាញ​រូប​កាស​ស្តាប់​ជាប់​នឹង​ត្រចៀក​ពេល​ពិនិត្យ​អេកូ​ពេល​មាន​ផ្ទៃ​។ អ្វី​ដែល​កាន់តែ​នឹក​ស្មាន​មិន​ដល់ គឺ​ឪពុក​របស់​នាង គឺជា…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កូនស្រី​ម្នាក់​ធ្វើ​ឲ្យ​ម្តាយ​ឪពុក​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​មាន​បង្ហាញ​រូប​កាស​ស្តាប់​ជាប់​នឹង​ត្រចៀក​ពេល​ពិនិត្យ​អេកូ​ពេល​មាន​ផ្ទៃ​។ អ្វី​ដែល​កាន់តែ​នឹក​ស្មាន​មិន​ដល់ គឺ​ឪពុក​របស់​នាង គឺជា DJ ជំនាញ​ខាង​ចាក់​តន្ត្រី​។

Emma និង Richard Wilkins បាន​ទៅ​ពិនិត្យ​អេកូ​នៅ​អាទិត្យ ទី​១១ ដើម្បី​ពិនិត្យ​មើល​កូន​ក្នុង​ផ្ទៃ ស្រាប់តែ​បានឃើញ​រូប​កូន​ក្នុង​ផ្ទៃ​កំពុង​តែ​ពាក់​កាស​ត្រចៀក​។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​គ្រប់​គ្នា​លើក​ឡើង​ថា ក្មេង​ស្រី​ម្នាក់​នោះ​ស្រលាញ់​តន្ត្រី​តាំងពី​ក្មេង​ទៅ​ហើយ​។

នៅ​ពេល​នេះ ក្មេង​ស្រី​ខាងលើ​គឺ​បាន​កន្លង​ផុត​ទៅ​៦​ឆ្នាំ​ហើយ​។ ទារិកា​ដែល​ឆ្លុះ​អេកូ​ក្នុង​ផ្ទៃ​ម្នាក់​នោះ មានឈ្មោះ Leah May មាន​អាយុ​៦​ឆ្នាំ​ហើយ​។ បើ​មើល​តាម​រូបរាង​ខាង​ក្រៅ នាង​ហាក់បីដូចជា​ទើប​មាន​អាយុ​៤​ឆ្នាំ​ប៉ុណ្ណោះ​។ នេះ​មក​ពី​នាង​មាន​ជំងឺ​ពី​កំណើត​ដែល​ធ្វើ​ឲ្យ​នាង​ពិបាក​នឹង​លូតលាស់​ដូច​មនុស្ស​ដទៃ​។

ហើយ​ចំពោះ​រូប​កាស​ស្តាប់​ត្រចៀក​ដែល​បង្ហាញ​លើ​ផ្ទៃ​អេកូ​អាច​ហៅ​បាន​ថា ជា​កំហុស​បច្ចេកទេស​។ វា​មិនមែន​ជា​កាស​មែនទែន​ឡើយ​។ វា​គ្រាន់តែ​ជា​ស្រមោល​ចាំង​បន្លំ​ភ្នែក​ប៉ុណ្ណោះ​។

តើ​លោក​អ្នក​ដែល​ឃើញ​ទារិកា​ក្នុង​ផ្ទៃ​កំពុង​ស្តាប់​កាស​គ្រប​ត្រចៀក​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ