ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ស្ករត្នោត​ក្លែងក្លាយចង់​ដឹង​ទេ​ថា នៅ​ទីណា​នោះ?

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ដែល​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ និង​ជា​រឿង​ចាស់​យូរ​មក​ហើយ​នោះ ដែល​មាន​ទីតាំង​ផលិត​នៅ​ឃុំ​កុមា​រាជា ឃុំ​លំពង់ និង​ឃុំ​ត្រពាំង​សាប ក្នុងស្រុក​បាទី នៅ​ព្រឹក​ថ្ងៃ​ទី ១១…

ខេត្តតាកែវ ៖ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ដែល​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ និង​ជា​រឿង​ចាស់​យូរ​មក​ហើយ​នោះ ដែល​មាន​ទីតាំង​ផលិត​នៅ​ឃុំ​កុមា​រាជា ឃុំ​លំពង់ និង​ឃុំ​ត្រពាំង​សាប ក្នុងស្រុក​បាទី នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែឧសភា ឆ្នាំ​២០១៨ នេះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​មន្ទីរ​ជំនាញ​ឧស្សាហកម្ម សិប្បកម្ម​ខេត្ត ចុះ​បិទ​ចោល​ទាំងស្រុង និង​ធ្វើការ​រឹបអូស​នូវ​សម្ភារ​សម្រាប់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មូ​យ​ចំនួន​ផង​ដែរ ។

លោក​ភួ​ន ឈឹ​ម អភិបាលស្រុក​បាទី​ដែល​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​របស់​ស្រុក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធ​ស្រុក និង​មន្ត្រី​ជំនាញ​បាន​ចុះ​មក​អប់រំ និង​បាន​ធ្វើការ​ណែនាំ​ឲ្យ​សិប្បកម្ម​ទាំង​៤៣​ទីតាំង នៅ​ក្នុង​ឃុំ​ទាំង​៣ នៃ​ស្រុក​បាទី​នេះ បញ្ឈប់​សកម្មភាព​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ ក៏​ប៉ុន្តែ​បងប្អូន​ម្ចាស់​សិប្បកម្ម​មិន​បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធ​នោះ​ទេ ដូច្នោះ​ថ្ងៃនេះ​យើង​បាន​ចុះ​មក​បិទ​ដោយ​ផ្ទាល់ និង​បាន​ធ្វើការ​រឹបអូស​សម្ភារ​កែ​ឆ្នៃ​មួយ​ចំនួន​យក​ទៅ​រក្សា​ទុក​នៅ​សាលាស្រុក ។

បើ​តាម​លោក​អភិបាលស្រុក​បាទី​អាជ្ញាធរ និង​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​លួច​ផ​លឹ​ត​ស្ក​ត្នោត​ក្លែងក្លាយ​សារ​ជា​ថ្មី​នោះ​ទេ​ចាប់ពី​ពេល​នេះ​តទៅ ហើយ​អាជ្ញាធ​ក៏​និង​ធ្វើការ​ឃ្លាំមើល​ចំពោះ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំង​អស់នេះ ហើយ​បើសិនជា​ម្ចាស់​ទីតាំង​ណា​នៅ​តែ​បន្ត​លួច​ផលិត យើង​នឹង​ចាត់វិធានការ​ណ៍​តាម​ផ្លូវច្បាប់ ដោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​តែ​ម្តង ។​« សម្ភាស​ន៏​លោក អភិបាលស្រុក ភួ​ន ឈឺ​ម​» រូប​ពាក់អាវ​ខៀវ ក្មេង​។

លោក សោ រ​ដ្ឋា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តតាកែវ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ សុ​ទ​តែ​ពុំ​មានច្បាប់​អនុញ្ញាតិ​នោះ​ទេ ហើយ​កន្លង​មក​ក្រសួង​ឧស្សាហកម្ម ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធិ បាន​សម្រេច​ឲ្យ​បិទ​នៅ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ ក៏​ប៉ុន្តែ​ម្ចាស់​សិប្បកម្ម​នៅ​តែ​បន្ត​លួច​ផលិត ហេតុ​ដូច្នោះ​មន្ត្រី​ជំនាញ​ចុះ​មក​រឹបអូស​សម្ភារ និង​បិទ​ទីតាំង​ចោល​តែ​ម្ដង ។

លោក​ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាទី​នេះ វា​ជា​ករណី​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ព្រោះ​ការ​ផលិត គ្មាន​អនាម័យ គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ម្យ៉ាងទៀត​ពួក​គាត់​មិន​បាន​យក​វត្ថុធាតុដើម​ទឹកត្នោត​យក​មក​ផលិត​នោះ​ទេ គឺ​គ្រាន់តែ​យក​ស្ករស ប្រេងឆា ទឹក​មិន​ស្អាត នឹង​មាន​ម៉ូនីទ័រ​សម្រាប់​កូរ​ស្ករ​ទាំងនោះ កែ​ច្នៃ​ចេញ​ជា​ស្ករត្នោត ។

ដូច្នោះ​ដើម្បី​លុប​បំបាត់​កុំ​ឲ្យ​កើត​មាន​ឡើង ពិសេស​មិន​ឲ្យ​មានការ​ធ្វើ​ចរាចរណ៍​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​នោះ យើង​មាន​តែ​ចុះ​បិទ​ទីតាំង និង​ធ្វើការ​ដកហូត​សម្ភារ​នេះ​តែ​ម្តង ហើយ​យើង​លែង​ធ្វើការ​ចុះ​ណែនាំ​បន្ត​ទៀត​ហើយ នៅ​ពេល​យើង​ទទួល​ព័ត៌មាន​ថា មានគ្រួសា​រណារ​នៅ​តែ​លួច​បន្ត​ផលិត​ស្ករត្នោត​បន្ត​ទៀត​នឹង​ទ​ទួ​ស​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ