ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ថា ឪពុក Neymar កំពុង​រៀបចំ​ឲ្យ​កូន​ចេញពី PSG

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន AS បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ Neymar បាន​រៀបចំ​ចាត់ចែង​ត្រៀម​ឲ្យ​កូនប្រុស​របស់​លោក​ចាក​ចេញពី​ក្លិប​អ្នកមាន​បារាំង PSG​។ ប្រភព​ព័ត៌មាន​ជាក់ច្បាស់ គឺ​បាន​មក​ព័ត៌មាន​ស្រុក​បារាំង Liberation​។…

តាម​ប្រភព​ព័ត៌មាន AS បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ Neymar បាន​រៀបចំ​ចាត់ចែង​ត្រៀម​ឲ្យ​កូនប្រុស​របស់​លោក​ចាក​ចេញពី​ក្លិប​អ្នកមាន​បារាំង PSG​។

ប្រភព​ព័ត៌មាន​ជាក់ច្បាស់ គឺ​បាន​មក​ព័ត៌មាន​ស្រុក​បារាំង Liberation​។ ព័ត៌មាន Liberation បាន​ចុះ​ផ្សាយ​ថា Neymar Senior ដែល​ជា​ឪពុក​របស់ Neymar Junior បាន​ហោះ​ពី Sao Paolo ទៅ​កាន់ Paris កាលពី​ថ្ងៃ​ទី​២៤ ខែ​មុន​នេះ ដើម្បី​ទៅ​ជួប​ជា​មួយនឹង Pini Zahavi ដែល​ជា​អ្នកសម្របសម្រួល​កណ្តាល​ក្នុង​ការ​ផ្ទេរ Neymar ពី Barcelona ទៅ​កាន់ PSG កាលពី​រដូវ​កាល​មុន​។

បើ​តាម​ការ​ផ្សាយ​ឪពុក​របស់ Neymar បាន​និយាយ​ទៅ​កាន់ Zahavi ឲ្យ​ជួយ​បើកផ្លូវ​ឲ្យ​ទៅ​លេង​នៅ​ក្លិប​ខាង​អឺរ៉ុប​ផង​។ ប្រសិនបើ​យើង​អង្កេត​វិភាគ​លើ​ក្លិប​ខាង​អឺរ៉ុប យើង​ឃើញ​​ថា ឪពុក​របស់ Neymar មិន​ចង់​ឲ្យ​កូន​ទៅ​លេង​ឲ្យ Premier League ឬ​ក៏ Bayern Munich អ្វី​ឡើយ​។ ចំពោះ Barcelona វិញ គឺ​រឹតតែ​គ្មាន​ផ្លូវ ដូចនេះ​មាន​តែ Real Madrid ទេ ដែល​ជា​ជម្រើស​អាច​ទៅ​រួច​ជាងគេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ខាង Real Madrid លោក Florentino Perez ដែល​ជា​ម្ចាស់​ក្លិប​ក៏​ស្រឡាញ់​ចង់បាន Neymar ដែរ ដែល​ដល់​ថ្នាក់​បញ្ចុះបញ្ចូល​ឲ្យ​មក​លេង​នៅ Real Madrid ដើម្បី​មានឱកាស​ឈ្នះ​ពាន Ballon d’Or៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ