ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមផ្តាំហើយផ្តាំទៀត…​ កុំចេះតែហ៊ានពេល​មេឃកំពុង​ភ្លៀង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យ៉ាងហោចមនុស្សម្នាក់ស្លាប់ និង​៣នាក់ទៀត​រង​របួស​ធ្ងន់-​ស្រាល​ ក្រោយពី​ត្រូវរន្ទះ​បាញ់​២លើក តែនៅ​កន្លែងផ្សេងគ្នា ។ ករណី​ទី១-កើតឡើង​កាលពី​​វេលា​ម៉ោង​០៣ និង២៥​នាទី​រសៀល​ថ្ងៃ​ទី​១០…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យ៉ាងហោចមនុស្សម្នាក់ស្លាប់ និង​៣នាក់ទៀត​រង​របួស​ធ្ងន់-​ស្រាល​ ក្រោយពី​ត្រូវរន្ទះ​បាញ់​២លើក តែនៅ​កន្លែងផ្សេងគ្នា ។

ករណី​ទី១-កើតឡើង​កាលពី​​វេលា​ម៉ោង​០៣ និង២៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ​ឧសភា ​​ស្ថិត​នៅ​តំបន់​ត្រពាំង​រំ​ដឹង ក្នុងភូមិ​តា​មុំ ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ​​មេឃ​បាន​​ភ្លៀង​​លាយ​ឡំ​ផ្គរ ហើយក៏មាន​​រន្ទះ ​ក៏​បាញ់ចំមនុស្ស៣នាក់​​​​រង​របួសធ្ងន់-​ស្រាល​​៣​នាក់តែម្តង​ ខណៈ​ពេល​​ពួកគេ​បាន​ទៅ​ភ្ជួរស្រែ ។ ជនរងគ្រោះ​ទាំង​៣នាក់ ១​-​ឈ្មោះ​ប៉ាក់ ប៉ន ភេទ​ប្រុស អាយុ​២៨ ឆ្នាំ រង​របួសធ្ងន់ ​​២-​ឈ្មោះ​សុខ ម៉េ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រង​របួសស្រាល និង​​​៣​-ឈ្មោះ​ផ​ន ផល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រង​របួសស្រាល​ ។

​លុះ​នៅ​វេលា​ម៉ោង០​៥​ និង៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ស្ថិតនៅ​តំបន់​អូរ​ទំនប់ ក្នុងភូមិ​តា​េ​ប៉ា​ង ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ស្រាប់តែ​មាន​រន្ទះម្តង​​ទៀត​បាញ់ចំ​ស្ត្រីម្នាក់ស្លាប់​យ៉ាងអាណោចអាធ័ម ។​ ​ស្ត្រី​​រង​គ្រោះ​ឈ្មោះ​ប៉ុន យ៉ា ​អាយុ​៤៨ ឆ្នាំ ខណៈ​គាត់​​ដើរទៅ​មើល​ស្រែ ពេល​​មេឃ​កំពុង​មាន​ភ្លៀង ​។

អត្ថបទសរសេរ ដោយ