ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រកាស​ថា ​លោក​នឹង​ជួប​ជាមួយ​លោក​គី​ម​ ជុង​អ៊ុ​ន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​និង​កូរ៉េ​ខាងជើង​ ៖​ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ គូស​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១០ ​ឧសភា​ តាម​ TWITTER ថា…

សហរដ្ឋអាមេរិក ​និង​កូរ៉េ​ខាងជើង​ ៖​ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ គូស​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១០ ​ឧសភា​ តាម​ TWITTER ថា ការ​ជួប​គ្នា​របស់​លោក​ជាមួយ​មេ​ដឹក​នាំ​កូរ៉េ​ខាងជើង​លោក​ គី​ម ​ជុង​អ៊ុ​ន នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១២ ​មិថុនា​​នៅ​សិង្ហ​បុរី​។

លោក​ត្រាំ​សរសេរ​ថា ការ​ជួប​គ្នា​ដែល​ទន្ទឹងរង់ចាំ​បំផុត រវាង​លោក​ គី​ម ​ជុង​អ៊ុ​ន ​និង​រូប​ខ្ញុំ នឹង​​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១២ ​មិថុនា ​នៅ​សិង្ហ​បុរី​។ ​យើង​ទាំង​២​នឹង​សាកល្បង​ធ្វើ​ឲ្យ​ការ​ជួប​គ្នា​នេះ​ជា​ឱកាស​ពិសេស​បំផុត​មួយ​សម្រាប់​សន្តិភាព​លើ​ពិភពលោក​។

ការ​អះអាង​ទាំងនេះ របស់​លោកត្រាំ ​ធ្វើ​ឡើង​ក្រោយ​ពី​កូរ៉េ​ខាងជើង​ដោះ​លែង​ជនជាតិ អា​មេ​រិ​ក​៣​នាក់ ​ដែល​ខ្លួន​ឃុំឃាំង ហើយ​ពួក​គេ​បាន​វិល​ត្រឡប់​ដល់​ប្រទេស​ពួក​គេ​វិញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ​ឧសភា​ ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស លោក​ MIKE POMPEO បន្ទាប់​ពី​​ទស្សនកិច្ច​របស់​លោក នៅ​ក្រុង​ព្យុ​ង​យ៉ាង ​ដើម្បី​រៀបចំ​ការ​ជួប​គ្នា​កំពូល​រវាង​លោក​ត្រាំ​និង​លោក​ គី​ម ​ជុង​អ៊ុ​ន​។

ពេល​ទៅ​ទទួល​អ្នក​ទាស​អា​មេ​រិ​ក​ទាំង​៣​នាក់​នេះ​ឯ​មូលដ្ឋាន​យោធា ANDREWS ក្នុង​រដ្ឋ ម៉ា​រី​ឡែ​ន លោក​ត្រាំ​ថ្លែង​ពី​មោទនភាព​ធំ​បំផុត​របស់​លោក ពេល​ដែល​យើង​អាច​រំសាយ​នុយក្លេអ៊ែរ​នៅ​ទូ​ទាំង​ឧបទ្វីប​កូរ៉េ​។ ​នោះ​ជា​ការ​ទន្ទឹងរង់ចាំ​ចាប់តាំងពី​យូរ​មក​ហើយ​របស់​មនុស្ស​ទាំងឡាយ​។ ពុំ​នឹក​ស្មានថា​ រឿង​នោះ​អាច​នឹង​សម្រេច​បាន​លឿន​យ៉ាងនេះ​។

លោក​បន្ត​ថា ​គេ​អាច​សង្ឃឹមថា​អ្វី​ៗ​នឹង​ដំណើរការ​យ៉ាង​ល្អ​។ ​លោក​ចង់​និយាយ​សំដៅ​លើ​​ការ​ជួប​គ្នា​របស់​លោក​ជាមួយ​លោក គី​ម​ ជុង​អ៊ុ​ន​។ ​ពេល​សួរ​លោក​ថា​ តើ​លោក​នឹង ថ្ងៃ​ណាមួយ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង លោក​ត្រាំ​ថ្លែង​ថា ​រឿង​នោះ​អាច​កើត​មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ