ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ដល់ទី​តាំងដែល​ប្តី​-​ប្រពន្ធ​ទិញ​សត្វព្រៃ​ធ្វើ​ម្ហូប​បង្ហោះ​យូ​ធូប

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិ​ចុះ​បង្ក្រាប​ទីតាំង​លក់​សត្វព្រៃ ​ស្ថិត​នៅ​ត្រង់​ចំណុច​ស្ពាន​ត្រោះ ក្នុងភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បា​ធា​យ កាលពី​រសៀល​ថ្ងៃ​ទី ១០…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិ​ចុះ​បង្ក្រាប​ទីតាំង​លក់​សត្វព្រៃ ​ស្ថិត​នៅ​ត្រង់​ចំណុច​ស្ពាន​ត្រោះ ក្នុងភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បា​ធា​យ កាលពី​រសៀល​ថ្ងៃ​ទី ១០ ឧសភា ដោយ​ដកហូត​បាន​សត្វ​ចំនួន​៣​ប្រភេទ​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា មាន​រោង​ជា​ច្រើន​កន្លែង ដែល​បាន​ដាក់​លក់​សត្វ ក្នុង​នោះ​មាន​ទាំង​ប្រភេទ​សត្វ​ស្រុក ប៉ុន្តែ​សត្វព្រៃ​វិញ​ត្រូវ​បាន​រក​ឃើញ​មាន​តែ​២​កន្លែង​ទេ ត្រូវ​ដកហូត​មាន​ប្រភេទ​ដូច​ថា ១-​សត្វ​ននាល​ខ្យង​ចំនួន​៩​ក្បាល​, ២-​សត្វ​មៀម​១​ក្បាល ៣-​ក្រួច​អឺត​ចំនួន​១០​ក្បាល ក្រៅពី​នេះ មិនឃើញ​មាន​លក់ស​ត្ព្រៃ​នោះ​ទេ ។ ដោយឡែក ម្ចាស់​អ្នកលក់​សត្វព្រៃ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឱ្យធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​មិន​ឱ្យ​លក់ ក្នុង​ករណី​នៅ​តែ​ចចេស​នឹង​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់​ជា​កំហិត ។

គួរ​រំលឹក​ថា ​នៅ​សៀ​ល​ថ្ងៃ​ទី​១០ ខែឧសភា ស្ដ្រី​វ័យក្មេង​ម្នាក់​ ដែល​បាន​បង្ហោះ​តាម​យូ​ធូប​និង​ហ្វេ​ស​ប៊ុ​ក ពី​ការ​សម្លាប់​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​យក​មក​ធ្វើ​ម្ហូប រួម​ជាមួយ​ប្តី​របស់​នាង​ដែល​ជា​អ្នក​ថត​នោះ បាន​ចូលខ្លួន​មក​កាន់​ក្រសួងបរិស្ថាន ដើម្បី​សារភាព​ពី​ទោស​កំហុស​បន្ទាប់​ពី​ដឹង​ថា ក្រសួង​នឹង​ចាត់វិធានការ​ចំពោះ​ទ​ង្វើ​បំផ្លាញ​​សត្វព្រៃ​នេះ ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

គួររំលឹកថា ៖

https://kohsantepheapdaily.com.kh/article/635564.html

អត្ថបទសរសេរ ដោយ