ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តា​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក (មាន​វីដេអូ)

7 ឆ្នាំ មុន

សារព័ត៌មាន​ប្រទេស​ជប៉ុន​ផ្សាយ​ថា​ លោកតា​ម៉ាសា​សូ ណូ​ណា​កា​ (Masazo Nonaka) បាន​ទទួល​ការ​ធានា​ពី​សៀវភៅ​គី​ន​ណេ​ស «Guinness» កាលពី​ពេល​ថ្មី​ៗ កន្លង​មក​ថា ជា​បុរស​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក…

សារព័ត៌មាន​ប្រទេស​ជប៉ុន​ផ្សាយ​ថា​ លោកតា​ម៉ាសា​សូ ណូ​ណា​កា​ (Masazo Nonaka) បាន​ទទួល​ការ​ធានា​ពី​សៀវភៅ​គី​ន​ណេ​ស «Guinness» កាលពី​ពេល​ថ្មី​ៗ កន្លង​មក​ថា ជា​បុរស​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក ១១២​ឆ្នាំ និង​២៥៩​ថ្ងៃ ។

លោកតា​ម៉ាសា​សូ ណូ​ណា​កា បាន​ទទួល​ប័ណ្ណប្រកាស​ពី​សៀវភៅ​«​គី​ន​ណេ​ស វើ​ល រី​ខ​ត​» ដែល​រៀបចំ​ឡើង​នៅផ្ទះ​របស់​គាត់​ក្នុង​ក្រុង​អាសូ​រ៉ូ ខេត្ត​ហុ​ក​កៃ​ដូ ភាគ​ខាងជើង​ប្រទេស​ជប៉ុន និង​ជប់លៀង​ដោយ​នំ​ខេ​ក ។

លោកតា​ណូ​ណា​កា​កើត​នៅ​ថ្ងៃ​ទី​២៥​កក្កដា​១៩០៥ នៅ​ក្នុង​គ្រួសារ​អ្នកមាន​ទ្រព្យ​ដ៏​ស្ដុក​ស្ដម្ភ និង​បាន​ស្នង​បន្ត​គ្រប់គ្រង​សណ្ឋាគារ​មាន​អាង​ទឹក​ក្ដៅ​ពី​ឪពុក ។ បច្ចុប្បន្ន​សណ្ឋាគារ​នោះ​មាន​អាយុ​១០៥​ឆ្នាំ ហើយ​មាន​ចៅស្រី​យូ​កូ​ទទួល​តួនាទី​គ្រប់គ្រង​ជំនួស ។ លោកតា​ដែល​ជា​អ្នក​ចូល​ចិត្ត​ត្រាំ​ទឹក​ក្ដៅ និង​ចូល​ចិត្ត​ពិសា​នំ​ខេ​ក បាន​ថ្លែង​ថា​ឆ្ងាញ់​បំផុត​នៅ​ពេល​​បាន​ពិសា​នំ​ខេ​ក​នៅ​ក្នុង​ពិធី​ប្រកាស​នេះ ។

ក្រុម​គ្រួសារ​របស់​លោកតា​ណូ​ណា​កា​បង្ហើប​ឲ្យ​ដឹង​ថា​គាត់​ត្រូវ​ជិះរទេះ​រុញ ប៉ុន្តែ​រមែង​ទៅ​ណា​មក​ណា​ដោយ​ខ្លួនឯង ។ ចូល​ចិត្ត​អាន​កាសែត​នៅ​ពេល​ទទួលទាន​អាហារ​ពេល​ព្រឹក​ជា​រៀងរាល់ថ្ងៃ ចូល​ចិត្ត​មើល​កីឡា​ស៊ូ​មូ​ ប៉ុន្តែ​អ្វី​ដែល​ពេញចិត្ត​បំផុត​គឺ​ការ​ត្រាំ​ទឹក​ក្ដៅ។

លោកតា​ណូ​ណា​កា មាន​អាយុ​ច្រើន​ជាង​បងប្អូន​ទាំង​៧​នាក់ ខណៈ​សៀវភៅ​«​គី​ន​ណេ​ស វើ​ល រី​ខ​ត​» បាន​ទទួលស្គាល់​ថា​ជា​បុរស​មាន​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក ក្រោយ​ពី​ដើមឆ្នាំ​កន្លង​មក គឺ​លោក​Francisco Nunes Oliveira ពី​អេ​ស្ប៉ា​ញ​ទើប​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ពេល​មាន​អាយុ ១១៣​ឆ្នាំ ៕

វីដេអូ​ដក​ស្រង់​ចេញពី ៖ Hezakya Newz & Music

https://www.youtube.com/watch?v=3hi4kEgmKt8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ