ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ម្នាក់មួយម៉ាត់ៗ រវាង​ថុ​ល មក​រា និង​ឃី​ម បូ​រ៉ា មួយ​ណា​សម្រេចគោលដៅ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍ MyTV ថ្ងៃ​សុក្រ ទី​១១ ឧសភា នេះ កីឡាករកម្ពុជា​២​រូប​ត្រូវ​គេ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករថៃ ។…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍ MyTV ថ្ងៃ​សុក្រ ទី​១១ ឧសភា នេះ កីឡាករកម្ពុជា​២​រូប​ត្រូវ​គេ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករថៃ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា ​តើ​កីឡាករ
កម្ពុជា​​ទាំង​២​រូប​នេះ​មួយ​ណា​សម្រេច​គោលដៅខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ ។

កីឡាករ ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា មាន​ប្រវត្តិ​ប្រកួត​៨៤​ដង ឈ្នះ​៥៥​ដង ស្មើ​២​ដង ចាញ់​២៧​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៨​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​គៀត​ភេ​ត សួន​អា​ហាន​ពិ​ក​ម៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ
ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៨៥​ដង ឈ្នះ​៧០​ដង​ស្មើ​៣​ដង ចាញ់​១២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០​ដង​។

ចំណែក​កីឡាករ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ មាន​ប្រវត្តិ​ប្រកួត​៧៨​ដង ឈ្នះ​៥៣​ដង ស្មើ​១​ដង ចាញ់​២៤​ដងនិង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០​ដង​ត្រូវ
ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ស៊ី​ង​ផ្សា​ក់ស៊ី​ត​ប៉ាន​សក្ដិ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៦៧​ដងឈ្នះ​៥២​ដង ស្មើ​២​ដង ចាញ់​១៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១២​ដង​។

ក្រៅពី​គូ​អន្តរជាតិ​ក៏​មាន​គូ​មិត្តភាព​រវាងកីឡាករ​កម្ពុជា​និង​កម្ពុជា​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំងមិនធម្មតា​នៅ​ក្នុង​ពិភព​ប្រដាល់​ផង​ដែរ ។ កីឡាករ ឡុ​ក ឡាក់ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ វង្ស និ​ត មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​កីឡាករ ឡូញ វ៉ា​ន់​ឌី មក​ពី​ក្លិប​ពន្លឺ​វិបុល​រិ​ទ្ធី ប្រកួត​ជាមួយ​កីឡាករ ផៃ គឹ​មហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ