ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​រឿង​អ្វី អារ​.​ក​ខ្លួនឯង​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​មិន​ស្គាល់​អត្ត​​សញ្ញាណ​​​ម្នាក់​បាន​យក​កាំបិត​បុ័ងតោ​អារ​.​ក​ខ្លួនឯង ធ្វើ​អត្តឃាត​យ៉ាងរ​ន្ធត់ ហើយ​ត្រូវ​អ្នក​ភូមិ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ២០១៨…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​មិន​ស្គាល់​អត្ត​​សញ្ញាណ​​​ម្នាក់​បាន​យក​កាំបិត​បុ័ងតោ​អារ​.​ក​ខ្លួនឯង ធ្វើ​អត្តឃាត​យ៉ាងរ​ន្ធត់ ហើយ​ត្រូវ​អ្នក​ភូមិ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ២០១៨ ស្ថិត​ក្នុងភូមិ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

ប្រភព​ពី​ម្ចាស់​ចំការ​ដំឡូង​មី​ម្នាក់​បាន​ប្រាប់​ថា បុរស​ខាងលើ​ជា​កម្មករ​របស់​គាត់ តែ​មិន​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ។ ហើយ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ចំការ​ស៊ីឈ្នួល​ដាំដំឡូង​ឲ្យ​គាត់ (​ម្ចាស់​ចម្ការ​) តែ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុនគេ ថែម​ទាំង​ផឹកស្រា​មិនដឹង​ជា​កើតរឿង​អី​នោះ​ទេ បន្តិច​ក្រោយមក​ស្រាប់តែ​ជន​រង​គ្រោះ​នេះ​ក៏​យក​កាំបិត​អារ​.​ក​ខ្លួន​ឯង​តែ​ម្តង ក្រោយ​ពេល​កើតហេតុជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​អូរ​អាម ។

តាម​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ និង​សង្ឃឹម​តិចតួច​បំផុត​។ ហើយ​នៅ​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​ដដែល គេ​បានឃើញ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទៅ​ដល់ និង​បាន​ដឹក​ជន​រង​គ្រោះ​ចេញពី​មណ្ឌល​សុខភាព​យ៉ាង​ប្រ​ញ៉ាប់​ប្រញាល់ តែ​គេ​មិនដឹង​ថា ទៅ​ណា​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ