ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកម៉ូតូ​លឿន​ពេក​បុក​គូទ​រថយន្ត​កំពុង​ឈប់ចត​ ស្លា.ប់​ខ្លួនឯង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ម៉ូតូ​មួយ​គ្រឿង​បុក​គូទ​​រថយន្ត​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤២-១៤៣ ក្នុងភូមិ​ជ័យ​ជំនះ ឃុំ​កកោះ…

ខេត្តកំពង់ធំ ៖ ម៉ូតូ​មួយ​គ្រឿង​បុក​គូទ​​រថយន្ត​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤២-១៤៣ ក្នុងភូមិ​ជ័យ​ជំនះ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ូតូ​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​បាន​បុក​គូទ​​រថយន្ត​ដែល​ឈប់​ចត​នៅ​លើ​ទ្រូងផ្លូវ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ពណ៌​ខ្មៅ​ពាក់ ស្លាក​លេខ ភ្នំពេញ ១AI-៥៧០៤ ឈ្មោះ ហួត រស់ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​រថយន្ត​ដែល​ឈប់​ចត​នៅ​លើ​ទ្រូងផ្លូវ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង ៣A-០៤០៩ បើកបរ​ដោយ​ឈ្មោះ ឆុង សុ​គ​ន្ធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​កំពង់​រការ ឃុំ​កណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស​ន្ទុ​ក រីឯ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស​ន្ទុ​ក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ