ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​តែ​ភ្លៀង​ពេល​ណា មិន​ដែល​ស្លូត​ទេ​ឥលូវ​…

7 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ជំ​ហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅ​លើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ បណ្ដាល​ឱ្យ​ខូចខាត​អស់​ចំនួន​៨​ខ្នង កាលពី​វេលា​ម៉ោង​០៣ និង៣០​នាទី​រសៀល​ថ្ងៃ​ទី១០​ឧសភា ស្ថិតនៅ​ស្រុក​គាស់​ក្រឡ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​ ។…

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ជំ​ហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅ​លើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ បណ្ដាល​ឱ្យ​ខូចខាត​អស់​ចំនួន​៨​ខ្នង កាលពី​វេលា​ម៉ោង​០៣ និង៣០​នាទី​រសៀល​ថ្ងៃ​ទី១០​ឧសភា ស្ថិតនៅ​ស្រុក​គាស់​ក្រឡ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​ ។

សមត្ថកិច្ច​បាន​ឱ្យដឹង​ទៀតថា ខ្ស​ល់​កន្ត្រាក់​នោះ​ បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ភូមិ​ចំនួន​២ គឺ​ភូមិ​ព្រៃ​ចក និង​ភូមិ​កុយ​វែង​​ ស្ថិត​ក្នុង​ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ ដែល​បណ្ដាល​ឲ្យ​របើក​ដំបូលផ្ទះ និង​ជញ្ជាំង​សរុប​អស់​ចំនួន​៨
​ខ្នង​ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹង​ដែរ​ថា ពេល​នោះ​មាន​ភ្លៀង​ធ្លាក់​ជា​មធ្យម តែ​បង្ក​ឱ្យមាន​ខ្យល់​កន្ត្រាក់​វាយប្រហារ​យ៉ាង​ខ្លាំង​ដែល​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ភូមិ​ចំនួន​២​ខាងលើ​នេះ ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា
តែ​សំណាងល្អ​ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ គ្រាន់តែ​ធ្លាយ​ជញ្ជាំងផ្ទះ ​និង​​រលំ​ដើមឈើ ។ ពេល​នេះ
​អាជ្ញា​ធរ​និង​មន្ត្រី​ជំនាញ​ កំពុង​ចុះ​ពិនិត្យ​ដើម្បី​ធ្វើ​របាយ​ការ​ណ៍ជួន​ថ្នាក់ដឹកនាំ​ ដើម្បី​ជួយ​សង្គ្រោះ​ជាបឋម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ