គ្រួសារដែលត្រូវភ្លើងឆេះផ្ទះ បានទទួលអំណោយពីលោកជា តារ៉ា
- សៀមរាប
ខេត្តសៀមរាប ៖ ក្រុមគ្រួសាររបស់លោក ថាប់ សឹង អាយុ៧០ឆ្នាំ និងអ្នកស្រី ហែម ខឹង អាយុ៦៧ឆ្នាំ…
ខេត្តសៀមរាប ៖ ក្រុមគ្រួសាររបស់លោក ថាប់ សឹង អាយុ៧០ឆ្នាំ និងអ្នកស្រី ហែម ខឹង អាយុ៦៧ឆ្នាំ…
ខេត្តសៀមរាប ៖ ក្រុមគ្រួសាររបស់លោក ថាប់ សឹង អាយុ៧០ឆ្នាំ និងអ្នកស្រី ហែម ខឹង អាយុ៦៧ឆ្នាំ មានទីលំនៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១៨ ត្រូវបានលោក ជា តារ៉ា ប្រធានក្រុមការងារថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំមានជ័យ បាននាំយកនូវអំណោយរបស់គណបក្សទៅប្រគល់ជូនកាលពីរសៀលថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់លោក អស់លោក លោកស្រី ជាសមាជិកក្រុមការងារនិង អាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងកិច្ចស្វាគមន៍របស់លោក ម៉ក់ សំភារ ប្រធានគណៈកម្មាធិការគណបក្សស្រុកប្រាសាទបាគង បានលើកឡើងផង ដែរអំពីមូលហេតុបង្កឲ្យមានអគ្គីភ័យនេះកើតឡើង តែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ ។
មានប្រសាសន៍ក្នុងពេលនោះដែរ លោក ជា ដារ៉ា ប្រធានក្រុមការងារថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំមានជ័យ ក៏បានពាំនាំនូវការផ្តាំផ្ញើ និងការអាណិតអាសូរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់មកលើបងប្អូនជាសមាជិក សមាជិកាគណបក្សប្រជាជន ក៏ដូចប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់នូវគណបក្សនយោបាយអ្វីឡើយ ឲ្យតែមានជួបនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ រស់ក្រោមដំបូលសន្តិភាព តែមួយ ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ។ លោកបានបន្តទៀតថា ដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋគ្រប់រូប សូមបងប្អូនចូលរួមការពារថែរក្សា សន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ គឺត្រូវបន្តធ្វើការគាំទ្រគណបក្សប្រជាជនកម្ពុជា និងកៀងគរប្រមូលគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នីតិកាលទី៦ និងអាណត្តិក្រោយៗទៀត ។ ក្នុងនោះដែរ លោកក៏បានបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា គឺនៅជាប់នឹងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនបោះបង់ចោលបងប្អូនឡើយ ។ ចំពោះការបាត់បង់លំនៅដ្ឋានរបស់គ្រួសារលោក ថាប់ សឹង ដោយអគ្គីភ័យនេះ ក្រុមការងារថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជានឹងធ្វើការសាងសង់ជូនលោកនៅពេលខាងមុខនេះ ដើម្បីឱ្យក្រុមគ្រួសារលោកបានទីជម្រកស្នាក់នៅសមរម្យ ដូចប្រជាពលរដ្ឋក្នុងភូមិផងដែរ ។
ក្នុងនោះដែរ លោកថាប់ សឹង និង ក្រុមគ្រួសារក៏បានថ្លែងអំណរគុណចំពោះសម្តេចទាំងពីរ និងក្រុមការងារថ្នាក់កណ្តាល ក៏ដូចថ្នាក់ខេត្ត ស្រុក ឃុំ ដែលបានយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅពេលមានគ្រោះ អាសន្ន គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ រស់នៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ។
អំណោយដែលផ្តល់ជូនដល់គ្រួសាររងគ្រោះរួមមានគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រួមនឹងថវិកា របស់ក្រុមការងារថ្នាក់កណ្តាល និង គណបក្សឃុំ សរុបចំនួន២លាន១សែនរៀលផងដែរ ៕
ចែករំលែកព័តមាននេះ