ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្សព្វផ្សាយ​បន្ត​ពិ​ព័រ​ណ៌​ទេសចរណ៍​កម្ពុជា អន្តរជាតិ​២០១៨

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ ក្នុង​សណ្ឋាគារ សុខា សៀមរាប ក្រសួង​ទេ​ចរណ៍…

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ ក្នុង​សណ្ឋាគារ សុខា សៀមរាប ក្រសួង​ទេ​ចរណ៍ សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន Slickbooth Holding.Co.,Ltd បាន​រៀបចំ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​បន្ត នៃ​ពិ​ព័រ​ណ៌​កម្ពុជា អន្តរជាតិ Cambodia Travel Mart (CTM)​លើក​ទី​២ ដែល​គ្រោង នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​(​ម​ជ្ឈ​ល​សន្និសីទ និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​)​។ កម្ម​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក បណ្ឌិត ថោ​ន ខុន រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍ ដោយ​មានការ​ចូលរួម​ពី​តំណាង ស្ថាប័នរដ្ឋ ផ្នែក​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​វិស័យ​ទេសចរណ៍ ជា​ច្រើន​នាក់​ផង​ដែរ​។ ក្នុង​ឱកាស​នា​ពេល​នោះ​ដែរ លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ ក្រសួង​ទេ​ចរណ៍ បាន​ថ្លែង ទៅ​កាន់​អ្នកចូលរួម​ថា ក្រោម​ម្លប់​សន្តិភាព​ដ៏​រឹង​មាំ របស់​កម្ពុជា ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា មានការ​អភិវឌ្ឍន៍​ទៅ​មុខ​ឥត​ឈប់​ឈរ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

 នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ទេសចរណ៍ អន្តរជាតិ​ជាង​៥,៦​លាន​នាក់ កើនឡើង​១១% ហើយ​រយៈពេល​២​ខែ ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ ទេសចរណ៍​អន្តរជាតិ​១​លាន​នាក់ កើនឡើង​១១% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៧​។ យើង​សង្ឃឹមថា​ឆ្នាំ​២០១៨ ទាំងមូល​នឹង​ទទួល​បាន​៦,១​លាន​នាក់ កើនឡើង​១១%​ដែរ​។ ដូច្នេះ​ព្រឹត្តិការ​ពិ​ព័រ​ណ៌ (CTM)​លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ​នេះ ជាក​ត្តាច​លករ​ដ៏​សំខាន់ រួមចំណែក​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា មានការ​អភិ​ឌ្ឍ​ន៍ និង​សម្រេច​បាន​នូវ​គោលដៅ​គ្រោងទុក​។ លោក​បាន​បញ្ជាក់​ថា ពិ​ព័រ​ណ៌​ទេសចរណ៍​កម្ពុជា អន្តរជាតិ Cambodia Travel Mart “CTM”2018,​ជា​វេទិការ​ជួបជុំ​ក្នុង​ការ​ធ្វើ​ធុរៈកិច្ច​ទេសចរណ៍ រវាង​ក្រុមហ៊ុន ទេសចរណ៍​ក្នុងស្រុក ជាមួយ និង ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​នានា ដែល​ជា​ប្រភព​ទីផ្សារ គោលដៅ​ទេសចរណ៍ ដ៏​សំខាន់ សម្រាប់​កម្ពុជា​រួម​មាន អ្នកទិញ​(Buyers)​ជាតិ និង​អន្តរជាតិ​,​ពាណិជ្ជករ ជា​អ្នក​ផ្តល់​សេវាកម្ម ជាតិ និង អន្តរជាតិ (Sellers)​សរុប​ប្រមាណ​៧០០​ក្រុមហ៊ុន​។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មានការ​ចូលរួម​ពី​ស្ថាប័ន ទេសចរណ៍​ជាតិ​នានា​របស់​ប្រទេស​អាស៊ាន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ទៀត ដើម្បី​ទិញ​លក់​កញ្ចប់ ទស្សនកិច្ច​នៃ​សេវាកម្ម​ទេសចរណ៍ ផ្លាស់​ប្តូរ​ចែករំលែក​បទ​ពិសោធន៍ និង​បង្កើត ភាព​ជា​ដៃគូរ​ក្នុង​ធុរៈកិច្ច​ជាមួយ​គ្នា​សំដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

ព្រឹត្តិការណ៍​ខាងលើ​នេះ មានកម្ម​ពិធី​សំខាន់​ៗ​ជា​ច្រើន ដូច​ជា​៖ ការ​ណាត់ជួប​ពិភាក្សា ក្នុង​ធុរៈកិច្ច​តាម ប្រព័ន្ធ Online,​សិក្ខាសាលា អំពី​ប្រធានបទ​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​,​ដំណើរ​កម្សាន្ត និង​ការ​ដាក់​តាំង​បង្ហាញ​អំពី​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នានា​។ ពិព័រណ៍​“CTM”2018, នឹង​ទទួល​បាន​អ្នក​ផ្តល់​សេវាកម្ម​(Sellers)​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​៥០០​នាក់​,​ពាណិជ្ជករ ជា​អ្នកទិញ​(Buyers) អន្តរជាតិ​ប្រមាណ​ជាង​២៥០​នាក់ និង​សារព័ត៌មាន ជាតិ និង​អន្តរជាតិ​ប្រមាណ ៥០​នាក់​ផង​ដែរ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ដ៏​មហា​អស្ចារ្យ​មួយ​នេះ​។ ពិ​ព័រ​ណ៌​ទេសចរណ៍​កម្ពុជា អន្តរជាតិ Cambodia Travel Mart “CTM”2018,​ទទួល​បានការ​អនុញ្ញាត​ឱ្យ​រៀបចំ ពី​សំណាក់​រាជរដ្ឋាភិបាល កម្ពុជា ដែល​ក្រសួងទេសចរណ៍ ទទួល​ភារកិច្ច​ជា​អ្នកដឹកនាំ​រៀបចំ និង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ពី​ស្ថាប័នរដ្ឋ និង​ផ្នែក​ឯកជន​នានា រួម​សហការ​ជាមួយ​ក្រុមហ៊ុន រៀបចំ​ពិព័រណ៍​ពី​ប្រទេស​កម្ពុជា ស្ទឹ​ក​ប៊ូ​ស ហូល​ឌី​ង (SlickBooth Holding,Co.,Ltd) និង​ក្រុមហ៊ុន​TTG Asia Media & Events ពី​ប្រទេស​សឹ​ង្ហ​បុរី ដែល​មាន​ជំនាញ រៀបចំ​ពិព័រណ៍ ទេសចរណ៍​អន្តរជាតិ ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ជាង​៣០​ឆ្នាំ​មក​ហើយ​។

ក្រុមហ៊ុន​TTG​ធានា​នឹង​ផ្គត់ផ្គង់ ពាណិជ្ជករ អន្តរជាតិ ជា​អ្នកទិញ​(Buyers) ដែល​សុទ្ធ​ជា​អ្នកជំនាញ​ហើយ​មាន​ផែនការអភិវឌ្ឍន៍​នាំ​ទេសចរណ៍​មក​កាន់​ទីផ្សារ​កម្ពុជា និង​បង្កើន​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា តាម​បណ្តាញ​ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ និង​ប្រព័ន្ធ Online, ប្រកបដោយ​គុណភាព​ជាទី​ទុកចិត្ត​។ លើស​ពី​នេះ​ទៅ​ទៀត​“CTM”2018, ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​បណ្តា សមាគម​ន៍​ពាក់ព័ន្ធ ដូច​ជា​៖ សហព័ន្ធ​ទេសចរណ៍​ក​ម្ព​ជា​,​សមាគម ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​,​សមាគម​សណ្ឋាគារ​កម្ពុជា​,​សមាគម​ភោជនីយដ្ឋាន​កម្ពុជា និង សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​។ ឆ្លៀតឱកាស​នោះ​ដែរ​លោក និង​អញ្ជើញ​ក្រុមហ៊ុន ទេសចរណ៍​ជាតិ និង​អន្តរជាតិ មេត្តា​ផ្តល់​ការ​គាំទ្រ និង​ចូលរួម​ព្រឹត្តិការណ៍​ខាងលើ ដើម្បី​ចាប់​យក​ឱកាស​ធ្វើការ​អភិវឌ្ឍន៍ អាជីវកម្ម​ទេសចរណ៍​របស់​ខ្លួន​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន និង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ពិសេស​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​វិវត្តន៍​ទៅ​មុខជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ