ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ​ចូល​សារភាព​នៅ​ក្រសួងបរិស្ថាន​ពី​ការ​បង្ហោះ​រូប​សត្វព្រៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ទិញ​សត្វព្រៃ​មក​ធ្វើ​ម្ហូប ហើយ​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម ។ អ្នកស្រី ចាន់ ប៉ូ​លី​ន បាន​ចូល​សារភាព ជាមួយ​គ្រួសារ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ទិញ​សត្វព្រៃ​មក​ធ្វើ​ម្ហូប ហើយ​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម ។ អ្នកស្រី ចាន់ ប៉ូ​លី​ន បាន​ចូល​សារភាព ជាមួយ​គ្រួសារ និង​ទទួលកំហុស ចំពោះ​ការ​ប្រព្រឹត្ត​នេះ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រសួងបរិស្ថាន ។

មុន​ពេល​ចាប់ផ្តើម​សន្និសីទ​សារព័ត៌មាន​ក្រុម​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ប្តី​ប្រពន្ធ​សរសេរ​ពី​ប្រវត្តិរូប​ដាក់​ឈ្មោះ ពួក​គេ​ទីតាំង​ដែល​គេ​បាន​ប្រព្រឹត្ត​។ មន្ត្រី​បាន​អះអាង​ថា កោះហៅ​ពួក​គេ​មកនេះ ដើម្បី​ឲ្យ​ពួក​គេ​បញ្ជាក់​ជា​សាធារណៈ​ពី​អ្វី​ដែល​បាន​ធ្វើ និង​ប៉ះពាល់​ដល់​សត្វព្រៃ ។ ទោះបីជា​ពួក​គេ​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​គ្រាន់តែ​ត្រូវ​បាន​គេ​ជេរ ហើយ​មិន​មក​សន្យា​មិន​ធ្វើ​បន្ត​ទេ អាច​ប៉ះពាល់​ស្ថាប័នរដ្ឋ​ផង​ដែរ ។
មន្ត្រី​បាន​អះអាង​ថា ៖ ក្រោយ​ពេល​ពួក​គេ​សារភាព គឺ​ចប់​រឿង​ហើយ​” ។ មន្ត្រី​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា ប្តី​ប្រពន្ធ​នេះ​បាន​ទិញ​សត្វព្រៃ​ងាប់​យក​ធ្វើ​ម្ហូប​តែ​បាន​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ក្រោយ​ពី​មានការ​រិះគន់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពួក​គេ​បាន​ចូល​មក​សារភាព ។ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ប្តី​ប្រពន្ធ​ត្រូវ​បាន​មន្ត្រី​ឲ្យ​ផ្តិត​មេដៃ លើ​កិច្ចសន្យា ។ ប្តី​ប្រពន្ធ​មួយគូ​ដែល​មាន​បំណង​ស្វែងរក​លុយ​តាម​យូ​ធូប (Youtube) គឺ​លោក​គង់ រ៉ា​ទី​ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ​ចាន់ ប៉ូ​លី​ន បាន​ចូល​សារភាព​នៅ​ក្រសួងបរិស្ថាន​ថា ពួក​គាត់​បាន​យក​សត្វ​មាន់ទោ​ដែល​ជា​សត្វស្រុក​មិនមែន​ជា​សត្វព្រៃ​ទេ ។ លោក​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​សមត្ថកិច្ច​បាន​ណែនាំ​រួច លោក​សន្យា​ថា មិន​ធ្វើ​បែប​នេះ​ទៀត​ទេ ។
បុរស​ជា​ប្តី​បាន​លើក​ឡើង​ទៀត​ថា ៖​ពួក​គេ​មាន​ទីលំនៅ​សង្កាត់​ពាន់​សាំង ខណ្ឌ​ព្រៃ​ក​ព្នៅ​បាន​លើក​ឡើង​ថា សូមទោស​ចំពោះ​ការ​ប្រព្រឹត្ត​ដែល​ខ្លួន​គេ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​សត្វព្រៃ ។ គេ​ថា​សត្វ​ទាំងនោះ​សុទ្ធតែ​សត្វ​ងាប់​ទេ ។ តែ​វា​នៅ​តែ​ជា​កំហុស​របស់​ពួក​គេ​ដដែល​ដែរ ។ មុន​ពេល​ក្រសួង​ចាត់វិធានការ​ពួក​គេ​បាន​ចូល​មក​សារភាព ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ធ្វើ​ដូច​ពួក​គេ​ទៀត ។
បុរស​ជា​ប្តី​បាន​សារភាព​ថា ពេល​ដែល​សន្និសីទ​សារព័ត៌មាន​នេះ​ទៅ ពួក​គេ​នឹង​មិន​ធ្វើ​ដូចនេះ​ត​ទៀត​ទេ ។ ពួក​គេ​ថា​”​ព្រោះតែ​ចង់បាន​លុយ​តាម​You Tube​ពេក ហើយ​រាល់​សត្វ​ទាំង​អស់នេះ​បាន​ទិញ​តាម​ផ្លូវ និង​ជា​សត្វ​ដែល​ងាប់​ស្រាប់​” ។ គេ​ថា កាលពីមុន​ពួក​គេ​បាន​ធ្វើ​ដូច​គ្នា​លើ​ខ្យង ត្តាម ត្រី ។ តែ​ដោយ​មិនដឹង​ថា ធ្វើ​លើ​សត្វព្រៃ​ខុសច្បាប់​ទេ ។

មន្ត្រី​ក្រសួងបរិស្ថាន​បាន​ណែនាំ​ដល់​ប្តី​ប្រពន្ធ​ឲ្យ​បំពេញ​នូវ​ឯកសារ​មួយ​ចំនួន​ដោយ​មាន​សរសេរ​ឈ្មោះ និង​អា​ស័​យ​ដ្ឋា​ន​ព្រមទាំង​ទីតាំង​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ថតរូប​សត្វព្រៃ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គេ​បង្ហាញ​ជា​សាធារណៈ ។ នៅ​ចំពោះ​មុខមន្ត្រី​ក្រសួងបរិស្ថាន​និង​អ្នក​សារព័ត៌មាន​បុរស​ជា​ប្តី​បាន​និយាយ​ថា ”​នៅ​ពេល​គេ​វាយប្រហារ​តាម​ហ្វេ​ស​ប៊ុ​ក​ទើប​នាំ​ប្តី​ប្រពន្ធ​មក​សារភាព​ព្រម​ទទួលទោស​កំហុស ” ។ បុរស​ជា​ប្តី​បាន​លើក​ឡើង​ថា ការ​ធ្វើ​នេះ​គោលបំណង ដើម្បី​រក​កម្រៃ​ពី​ប្រព័ន្ធ Youtube ប៉ុណ្ណោះ​នឹង​មិនដឹង​ពី​ផល​ប៉ះពាល់​ដល់​សត្វព្រៃ​នោះ​ទេ ។ នៅ​ពេល​ដែល​សមត្ថកិច្ច​ក្រសួងបរិស្ថាន​ហៅ​មក​ណែនាំ​ទើប​ប្តី​ប្រពន្ធ​ពួក​គាត់​បាន​យល់​ពី​ផល​ប៉ះពាល់ ។ ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​លើក​ឡើង​ពេល​សន្និសីទ​សារព័ត៌​មាននៅ​ក្រសួងបរិស្ថាន ក្រោយ​ពេល​ដែល​មន្ត្រី​ក្រសួងបរិស្ថាន​ណែនាំ​ថា ពួក​គាត់​បាន​ធ្វើ​អន្ទាក់​ដាក់​សត្វ​មិន​ត្រឹមតែ​សត្វ​មាន់ទោស​ទេ​មាន​កង្កែប និង​ត្រី​ផង​ដែរ ។

តាម​អះអាង​លោក​គង់ រ៉ា​ទី អាយុ​៣០​ឆ្នាំ បាន​សារភាព​នៅ​ចំពោះ​មុន​សមត្ថកិច្ច​ក្រសួងបរិស្ថាន និង​អ្នក​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ថា​ការ​ទ​ង្វើ​រ​សម្លាប់ សត្វ​ជា​ច្រើន​ក្បាល​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ដោយសារ​តែ​ពួក​គាត់​មិន​បានដឹង​ថា មានទោស​នោះ​ទេ ។ អ្នក​ទាំង​ពីរ​ក៏​បាន​ឲ្យ​ដឹង​ថា សត្វ​ដែល​ពួក​គេ​ស​ប្លាប់​នេះ​បាន​ទិញ មក​ពី​ស្រុក បា​ធា​យ​ខេត្តកំពង់ចាម ដោយ​តម្លៃ​ត្រឹម​២០​ដុល្លារ ដើម្បី​យក​ហូប ។ សម្រាប់​ការ​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក​នោះ​ដែរ អ្នក​ទាំង​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​នេះ​គឺ​ដូច​អ្វី​ដែល​ទស្សន​ជន​គិត​អី​ញ្ចឹ​ង គឺ​ដើម្បី​យក​លុយ​បាន​យូ​ធូប​ដែល​ចូល​ទស្សនា​បាន​ច្រើន ។

លោក គង់ ប៉ូ​លី​ន​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​សូមទោស​ដល់​ប្អូន​ទាំងអស់​គ្នា ដែល​យើងខ្ញុំ​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ធនធានធម្មជាតិ​សត្វព្រៃ ។ ពួក​យើងខ្ញុំ​គ្មាន​ចេតនា និង​បំណង​ធ្វើ​បែប​នេះ​ទេ ហើយ​សត្វ​ដែល​ខ្ញុំ​យក​មកនេះ​ជា​សត្វ​ដែល​ងាប់​បាត់​ហើយ ពួក​ខ្ញុំ​មិន​បាន​បរបាញ់​នោះ​ទេ តែ​នៅ​តែ​កំហុស​របស់ខ្ញុំ​ឥឡូវ​ខ្ញុំ​ចូល​មក​សារភាព​មក​មុន​វិធានការ​របស់​សមត្ថកិច្ច ដើម្បី​ធ្វើ​ជា​គំរូ​ដល់​អ្នក​ផ្សេង​ៗ កុំ​ធ្វើ​គំ​រូប​ដូច​ពូក​ខ្ញុំ​ទៀត »​។
សម្រាប់​ទ​ង្វើ​ដែល​បាន​បង្ហាញ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ​ដែរ​អ្នក​ទាំង​ពីរ​បាន​អះអាង​ថា ដើម្បី​រក​ចំណូល​តាម​រយៈ​យូ​ធូប តែ​ប៉ុណ្ណោះ​។ លោក​ថា​កាលពីមុន​ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​បែប​នេះ​ប៉ុន្តែ​ធ្វើ​តែ​លើក​ខ្ចៅ ខ្យ​ង់ សត្វ​មាន់ ជាដើម ដោយ​មិនដឹង​ថា​ធ្វើ​ចំពោះ​សត្វព្រៃ​នេះ​មាន ទោស នោះ​ទេ ។ តាម​រយៈ​យូ​ធូប​នេះ​ដែល​អ្នក​ទាំង​ពីរ​ក៏​បាន​អះអាង​រហូត​មក​ដល់​ពេល​នេះ​ទទួល​ប្រាប់​យូ​ធូប​បាន​ជិត​៥០០​ដុល្លារ ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​បើក​លុយ​បាន​នៅឡើយ ។

អ្នក​ទាំង​ពីរ​ថា​វី​ដេ​អូ​នេះ ត្រូវ​បា​ថត​តាំង​អំឡុង​ខែវិច្ឆិការ ឆ្នាំ​២០១៧ កន្លង​មក​ម្ល៉េះ ដោយ​ទើបតែ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​លើកយក​មក​បំផុសបំផុល ទាំង​អ្នក​ទាំង​ពីរ​មិនដឹង​មាន ផល​ប៉ះពាល់​ធំធេង​នោះ​ទេ ។ សត្វ​ទាំងនោះ​ត្រូវ​បាន​ទិញ​មក​ពី​ស្រុក​បា​ធា​យ តាម​ផ្លូវជាតិ​លេខ​៦A ទំហំ​សត្វ​ដែល​សត្វ​ដែល​ថត​នោះ មាន​ទំ​នង់​មិន​មួយ​គីឡូ​ទេ ។
អ្នក​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​ថា សមត្ថកិច្ច​បាន​អប់រំ​ណែនាំ​ច្រើន​ទាន់​ទង និង​ការ​ថែរក្សា សត្វព្រៃ​នៅ​កម្ពុជា ដោយ​ដាក់​លក្ខខណ្ឌ​មិន​ឲ្យ​ធ្វើ​ជា​លើក​ក្រោយ​ទៀត​ជា​ដាច់ខាត ។ ទាក់ទង​សម្លាប់​សត្វព្រៃ​នេះ​ដែរ​ត្រូវ​បាន​សមត្ថកិច្ច​លើក​ឡើង​ថា ចំពោះ​ទោសទណ្ឌ ចំពោះ​អ្នក​ទាំង​ពីរ​នេះ​មិន​ត្រូវ​បាន​មានទោស​នោះ​ទេ ព្រោះថា​សត្វ​ទាំងនេះ មិន​ស្ថិត​នៅ​ក្នុង​សត្វ ដែល​កម្រ​ឬ​ប្រភេទ​ផុត​ជូ​ព​នោះ​ទេ ។

មន្ត្រី​បញ្ជាក់​ថា «​តាម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ យើង​គ្មាន​ការ​លើកលែងទោស ឬ​សម​សម្រួល​នោះ​ទេ​តាម​ច្បាប់​ណា​ឡើយ ។ មាត្រា ៥៩​នៃ​ច្បាប់​នេះ តាម​ទោសទណ្ឌ​របស់ គាត់​យើង​ពិនិត្យ​ទៅ​លើ​សត្វព្រៃ វា​មិន​បាន​ស្តិ​ត​នៅ​ក្នុង​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​ទេ គឺ​ស្ថិត ក្នុង​ប្រភេទ​សត្វ​ប​ង្គូ​យ អី​ញ្ចឹ​ង​ច្បាប់​បាន​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​ពិនិត្យ​តាម​ច្បាប់ យើង​នឹង​រៀបចំ​ទៅ​តាម​នីតិវិធី​ច្បាប់ » ។

បើ​តាម​ទាំង​ពី​អ្នក​ប្តី​ប្រពន្ធ​បាន​អះអាង​ថា ពួក​គាត់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ធ្វើ​នេះ​ដើម្បី​រក​ចំណូល​បន្ថែម​ពីមុខ​របរ គឺ​បើ​សាលាបង្រៀន​ផ្នែក​គូ​ប្លង់ ។ ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​នោះ​ដែ​មន្ត្រី​ម​ស​ត្ថ​កិច្ច​បាន​អះអាង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ និង​រឿង​មាន​តែ​ពីរ​អ្នក​ប្តី​ប្រពន្ធ​ទេ ដោយ​ដំបូង​ឡើយ មាន​តែ​ប្រពន្ធ តែ​មាន​សង្ស័យ​ទើប​ហៅ​ប្តី​មក​សួរនាំ ៕

កែសម្រួលដោយ