ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ពុល​បាន​ធូរស្រាល និង​អ្នក​ជម្លៀស​ខ្លួន​ក្នុងភូមិ​បាន​មក​វិញ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ដែល​ភាគច្រើន​ជា​ជនជាតិភាគតិច ព្នង ប្រមាណ​ជាង​៣០​គ្រួសារ​ដែល​មាន​ខ្លះ​បាន​ជម្លៀស​ខ្លួន​ចេញពី​ភូមិ និង​ខ្លះ​ទៀត​ត្រូវ​បាន នាំ​ទៅ​សង្គ្រោះ…

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ដែល​ភាគច្រើន​ជា​ជនជាតិភាគតិច ព្នង ប្រមាណ​ជាង​៣០​គ្រួសារ​ដែល​មាន​ខ្លះ​បាន​ជម្លៀស​ខ្លួន​ចេញពី​ភូមិ និង​ខ្លះ​ទៀត​ត្រូវ​បាន នាំ​ទៅ​សង្គ្រោះ ដោយសារ​រង​ការ​ពុល​នោះ​នៅ​ពេល​នេះ​ពួក​គាត់​បាន​វិល​ចូល​មក​រស់នៅ​ក្នុង ភូមិ​ចាស់​របស់​ពួក​គាត់​តាម​ធម្ម​តាម​វិញ ក្រោយ​ពី​ស្ថានភាព​ពុល​កាន់តែ​ធូរស្រាល ហើយ​ស្ថាន ការណ៍​ក៏​ត្រូវ​អាជ្ញាធរ​គ្រប់គ្រង​បាន ។

គិត​មក​ត្រឹម​ថ្ងៃ​ទី​១០ ឧសភា នេះ​ស្ថានភាព​នៃ​ការ​ពុល​ដែល​អាជ្ញាធរ​បាន​កំណត់​ថា ដើម ចម​បណ្តាល​មក​ពី​ពុល​ស្រាស និង​ទឹក​ព្រែក​ទេរ​នោះ គឺ​កាន់តែ​មាន​ភាព​ធូរស្រាល ខណៈ ដែល​នៅ​មាន​អ្នកជំងឺ​ដែល​រង​គ្រោះ ដោយ​ការ​ពុល​មាន​ចំនួន​តែ​៥៤​នាក់​ទៀត​ប៉ុណ្ណោះ កំពុង សម្រាក​ព្យា​ល​បាន​នៅ​មន្ទីរពេទ្យ ក្រៅពី​នោះ​អ្នកជំងឺ​ដែល​រង​គ្រោះ​ជិត​៣​រយ​នាក់ គឺ​បាន​ធូរ ស្រាល ក្រោយ​ការ​ជួយ​សង្គ្រោះ និង​បាន​ចេញពី​ពេទ្យ​មក​ផ្ទះ​វិញ​ធម្មតា ។
ការ​ពុល​ដែល​អ្នក​ភូមិ​ចាត់​ទុក​ថា ជា​បាតុភាព​ដ៏​អាក្រក់​មួយ​ពុំ​ធ្លាប់​មាន​ក្នុងភូមិ និង​បាន វាយលុក​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ក្នុងភូមិ ក្នុងអំឡុងពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ង​ទី​៤ ដល់​ថ្ងៃ​ទី​៨ ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ដែល​ជា​ភូមិ​មួយ​មាន​ទីតាំង​ប្រប និង ដងព្រែក​ទេរ​មាន​ចំនួន​អ្នក​ភូមិ​យ៉ាងតិច​១៣​នាក់ ក្នុង​នោះ​មាន​ស្រី​៨​នាក់​បាន​ស្លាប់ និង​អ្នក​ភូមិ​ចំនួន​ជិត​៣​រយ​នាក់​ទៀត​ត្រូវ​ជួយ​សង្គ្រោះ សល់​ពី​នោះ​បាន​សម្រេច​ចាក់សោរ បិទទ្វា​ផ្ទះ​លែងគោ​ក្របី​ចេញពី​ក្រោល និង​បាន​ជម្លៀស​ខ្លួន​ទៅ​នៅ​ឆ្ងាយ​ភូមិ​មួយ​រយៈ ។

បន្ទាប់​ពី​ស្ថាន​ការ​ត្រូវ​បាន​ធូរស្រាល​ដោយ​សុខភាព​របស់​អ្នក​រង​គ្រោះ គឺ​មាន​ភាព​ប្រក្រតី ធម្មតា​វិញ​សកម្មភាព​រថយន្ត​សា​ម៉ុ​យ​ដែល​ធ្លាប់តែ​បង្កើន​ការ​ដឹក​ជញ្ជូន​អ្នក​ភូមិ​ដែល​រង​អាកា​រៈ​ពុល​ចេញពី​ភូមិ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក៏​បាន​ស្ងប់ស្ងាត់ ខណៈ​ពេល​នេះ​យន្ត ដឹក​ទឹក​របស់​អង្គភាព​ស្នងការដ្ឋាន​ជា​ច្រើន​គ្រឿង​បាន និង​កំពុង​សម្រុក​ការ​ដឹក​ជញ្ជូន​ទឹក​ស្អាត ចូល​ទៅ​ក្នុងភូមិ​ចែក​ឲ្យ​អ្នក​ភូមិ​បាន​ប្រើប្រាស់ ។
ទន្ទឹម​គ្នា​នេះ​ដោយ​ផ្អែក​លើ​ជំនឿ​អ​រូបិយ អាជ្ញាធរ​ស្រុក​ចិត្រ​បុរី​នៅ​ថ្ងៃ​ទី​១០ ឧសភា ក៏ បាន​និមន្ត​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ចូល​ក្នុងភូមិ​មួយ​នេះ ដើម្បី​សូត្រ​មន្ត​ស្រោច​ទឹក​ប្រោះព្រំ សំ​សេចក្តីសុខ​ទៅ​តាម​បែប​សាសនា​ដល់​អ្នក​នៅ​ក្នុងភូមិ ក្រោយ​រួច​ផុត​ជីវិត​ពី​ការ​ពុល​ស្លាប់ ។

បញ្ជាក់ ៖ រៀបរាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ពលរដ្ឋ​ដែល​ធ្លាប់​រង​អាកា​រៈ​ពុល និង​ពលរដ្ឋ ដែល​បាន​ជម្លៀស​ខ្លួន​ចេញពី​ភូមិ ហើយ​បាន​ត្រឡប់​ចូល​មក​លំនៅ​ឋាន​ក្នុងភូមិ​វិញ បាន រៀបរាប់​ថា បាតុភាព​នេះ​ពួក​គាត់​ខ្លះ​នៅ​តែ​មាន​ជំនឿ​លើ​អា​រុក្ខ អារក្សអ្នកតា​ម្ចាស់​ព្រៃ និង​ខ្លះ ទៀត​មាន​ជំនឿ​លើ​អាជ្ញាធរ​ដែល​រក​ឃើញ​ថា ការ​ពុល​មក​ពី​ស្រាស និង​ទឹក​ព្រែក​ទេរ ។
ដោយ​ហេតុផល​ថា មាន​ពលរដ្ឋ​ខ្លះ​មិន​បាន​ទទួលទាន​អ្វី​ប្លែក​អ្វី​ក៏​កើត​មាន​អាកា​រៈ​ឈឺ​ស្លាប់ និង​ខ្លះ​ទៀត​បាន​ទទួលទាន​ត្រី និង​ហូប​ទឹកបាន​កើត​អាកា​រៈ​ពុល​ស្លាប់​ដែរ ។ ពួក​គាត់​ថា ពួក​គាត់​មានការ​តុ​ក​ស្លុត​នៅ​ពេល​ឃើញ​សភាព​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​ឈឺ​ស្លាប់​ភ្លាម​ៗ​បែប​នេះ ។ តែ​យ៉ាងណា​ពួក​គាត់​មាន​ភាព​កក់ក្តៅ​នៅ​ពេល​ឃើញ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ក្រោម​ការ​ដឹកនាំ​ពី​លោក​អភិបាលខេត្ត មានការ​យកចិត្ត​ទុក​ដាល់​លើ​សុខទុក្ខ​ការ​រស់នៅ និង​ការ​ជួយ​សង្គ្រោះ​ពួក​គាត់​បាន​ទាន់​ពេល ។

ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល លោក ទឺ ប៊ុ​ន​ឡេ​ង បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១០ ឧសភា នេះ​ថា ស្ថានភាព​ការ​ពុល គឺ​ប្រែ​ក្លាយជា​ធម្មតា​វិញ​ហើយ ខណៈ​ចំនួន អ្នក​ស្លាប់​ដោយ​ការ​ពុល​មាន​មិន​មាន​ចំនួន​កើនឡើង​ត្រឹម​១៣​នាក់ ស្រី​៨​នាក់ ។
ស្នងការ​នគរបាល​ខេត្តក្រចេះ​លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត បាន​ថ្លែងប្រាប់​ឲ្យ​ដឹង ថា បើ​ទោះបីជា​ស្ថានភាព​ពុល​បាន​ធូរស្រាល​យ៉ាងណា​ក្តី​តែ​កម្លាំង​នគរបាល​នៅ​តែ​បន្ត​ការ ឈរជើង​ប្រចាំការ​នៅ​តំបន់​ក្បែរ​ៗ​ភូមិ ក្នុង​នោះ​នគរបាល​បាន​ត្រៀម​រថយន្ត​រថយន្ត​សង្គ្រោះ ក៏​ដូច​ជា ពេទ្យ​នគរបាល​នៅ​ជាប់​ជា​ប្រចាំ ។
លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា រ​យន្ត​ដឹក​ទឹក​របស់​ស្នងការដ្ឋាន និង​អធិការដ្ឋាន នៅ​តែ​បង្កើន​សកម្មភាព​ដឹក​ជញ្ជូន​ទឹក​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ក្នុងភូមិ​បាន​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ