ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សព​១០​នាក់ និង​ពលករ​ខុសច្បាប់​មក​វិញ

7 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សព​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់ និង​ពលករ​ខុសច្បាប់​ចំនួន​៣.៧៥០​នាក់​ក្នុង​ខែមេសា ឆ្នាំ​២០១៨ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ដោយ​យោង​តាម​របាយការណ៍​ខែមេសា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សព​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៩​នាក់ និង​បាន​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ចំនួន​៧២​លើក មាន​ចំនួន​៣.៧៥០​នាក់…

ខេត្តបន្ទាយមានជ័យ​៖ សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សព​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់ និង​ពលករ​ខុសច្បាប់​ចំនួន​៣.៧៥០​នាក់​ក្នុង​ខែមេសា ឆ្នាំ​២០១៨ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ដោយ​យោង​តាម​របាយការណ៍​ខែមេសា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សព​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៩​នាក់ និង​បាន​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ចំនួន​៧២​លើក មាន​ចំនួន​៣.៧៥០​នាក់ ក្នុង​នោះ​មាន​បុរស​ចំនួន​១.៩៩០​នាក់ ស្រី​ចំនួន​១.៣៥៩​នាក់ កុមារ​៤០១​នាក់​។ ចំណែក​កម្ពុជា​បាន​បញ្ជូន​សព​ជនជាតិ​ថៃ​ម្នាក់​ត្រឡប់​ទៅ​វិញ​ផង​ដែរ ។

ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ថា បញ្ហា​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់​គឺជា​បញ្ហា​សំខាន់​បំផុត​ចំពោះ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​តាម​រយៈ​មេខ្យល់​បាន​ប្រឈម​គ្រោះថ្នាក់​ដូច​ជា​ឆ្លង​ព្រំដែន​ល្មើសច្បាប់ និង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ។​

លោក​បាន​ដាក់​វិធានការ​ដល់​កម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​លុប​បំបាត់​រាល់​បទល្មើស​នៅ​ច្រករបៀង​ខុសច្បាប់​អោយ​អស់តា​មការ​ណែនាំ​ពី​សម្តេច​ក្រឡា​ហម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ