ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះខ្លោចផ្សារប៉ុណ្ណា… ឃាតករលាក់មុខ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ ខណៈ​ដែល​មេឃ​កំពុង​ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ឧសភា ២០១៨ វេលា​ម៉ោង​៣​រសៀល ។ មនុស្ស​២​នាក់​ដែល​ស្លាប់​ដោយ​រន្ទះបាញ់​នេះ​គឺ​នៅ​កន្លែង​ផ្សេង​គ្នា ដោយ​ម្នាក់​នៅ​ក្រុង​ដូន​កែវ…

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ ខណៈ​ដែល​មេឃ​កំពុង​ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ឧសភា ២០១៨ វេលា​ម៉ោង​៣​រសៀល ។ មនុស្ស​២​នាក់​ដែល​ស្លាប់​ដោយ​រន្ទះបាញ់​នេះ​គឺ​នៅ​កន្លែង​ផ្សេង​គ្នា ដោយ​ម្នាក់​នៅ​ក្រុង​ដូន​កែវ និង​ម្នាក់​ទៀត​នៅ​ស្រុក​ទ្រាំង ។

ជន​រង​គ្រោះ​ទី​១ ឈ្មោះ ជុន ខុន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ព្រៃ​រពាក់ ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង ត្រូវ​រន្ទះ​បាញ់​ស្លាប់​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ខណៈ​ដែល​ជន​រង​គ្រោះ កំពុង​តែ​យក​ចប​មក​កាយ​បង្ហូរទឹក​ចេញ​ពី​មុខ​ផ្ទះ​របស់​គាត់ ។ ចំណែក​ជន​រង​គ្រោះ​ទី​២ ដែល​បាន​ស្លាប់ ឈ្មោះ ជុំ ផែន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មានកូន​៥​នាក់​ក្នុង​បន្ទុក រស់នៅ​ភូមិ​តុំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​នៅ​វេលា​ម៉ោង​១៥ ខណៈ​ដែល​ជន​រង​គ្រោះ កំពុង​ទៅ​លើក​លប​នៅ​កណ្ដាល​បឹង​វត្ត​តុំ ។សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយ​ពិនិត្យ​សព​រួចរាល់ ។

សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​ពេល​មេឃ​ភ្លៀង កុំ​ដើរ​ចេញ​ទៅ​ទីវាល ឬ​ជ្រក​ក្រោម​ដើមឈើ ព្រោះ​ងាយ​នឹង​រង​គ្រោះ​ដោយ​រន្ទះបាញ់​បំផុត ៕

អត្ថបទសរសេរ ដោយ