ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ផ្គរ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​អស់​១៦​ខ្នង​នៅ​ស្រុក​ច​ន្ទ្រា

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ផ្គររ​ន្ទះ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១៦​ខ្នង​និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​។ ករណី​គ្រោះ​ធម្មជាតិ​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​នៅ​ឃុំ​ទួល​ស្តី​ និង​ឃុំ​ច​ន្ទ្រា ស្រុកច​ន្ទ្រា ។…

ខេត្តស្វាយរៀង ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ផ្គររ​ន្ទះ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១៦​ខ្នង​និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​។ ករណី​គ្រោះ​ធម្មជាតិ​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​នៅ​ឃុំ​ទួល​ស្តី​ និង​ឃុំ​ច​ន្ទ្រា ស្រុកច​ន្ទ្រា ។

បើ​តាម​លោក​អភិបាលស្រុក​ច​ន្ទ្រា​បាន​ឲ្យ​ដឹង​ថា​ កាលពី​ម្សិលមិញ​នេះ មាន​ភ្លៀង​ធ្លាក់ គ្រប់​ឃុំ​ទាំង​៦​ក្នុងស្រុក​ច​ន្ទ្រា ដោយឡែក​ឃុំ​ច​ន្ទ្រា និង​ទួល​ស្តី មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ និង​ខ្យល់កួច​កន្ត្រាក់​បណ្តាល​ឲ្យ​ប៉ើង​ដំបូល និង​រលំ​ផ្ទះ​ចំនួន​២​ឃុំ សរុប​ចំនួន​១៦​ខ្នង ក្នុង​នោះ​ឃុំ​ទួល​ស្តី ៣​ខ្នង ឃុំ​ច​ន្ទ្រា​១៣​ខ្នង ។

គិត​មក​ដល់​ថ្ងៃ​ទី​១០ ឧសភា​នេះ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ជិត​៣០០​ខ្នង​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ