ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ពិសេស​នឹង​ហើយ ប៉ូលិស​រក​ឃើញ​ស្រួល​ដូច​បក​ចេក

7 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ចោរ​ស្ទើរភ្លើង​ម្នាក់​ប្រើប្រាស់​វិធី​បាំង​មុខ​ចម្លែក ដោយ​យក​ថ្នាំ​ពណ៌​មក​លាប​លើ​មុខ​ជំនួស​ឲ្យ​ស្រោម​មុខ ពេល​ធ្វើ​សកម្មភាព​លួច​កាបូប​។ កាលពី​ស​ប្តា​ហ៍​មុន…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ចោរ​ស្ទើរភ្លើង​ម្នាក់​ប្រើប្រាស់​វិធី​បាំង​មុខ​ចម្លែក ដោយ​យក​ថ្នាំ​ពណ៌​មក​លាប​លើ​មុខ​ជំនួស​ឲ្យ​ស្រោម​មុខ ពេល​ធ្វើ​សកម្មភាព​លួច​កាបូប​។

កាលពី​ស​ប្តា​ហ៍​មុន ប៉ូលិស​នៅ​ទីក្រុង Krasnodar រុ​ស្ស៊ី បាន​ចាប់ខ្លួន​ចោរ​អាយុ​២៣​ឆ្នាំ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​កាបូប​លុយ​នៅ​ស្ថានីយ​រថភ្លើង​។ ស្ត្រី​ជា​ម្ចាស់​កាបូប​​ដឹងខ្លួន ក្រោយ​ពេល​បាត់​កាបូប​ភ្លាម ហើយ​ក៏​រាយការណ៍​ទៅ​ប៉ូលិស​។

ប៉ូលិស​បាន​ទៅ​ដល់ទី​កន្លែង​កើតហេតុ ហើយ​ក៏​សួរនាំ​អ្នក​នៅ​ជុំវិញ​នោះ​។ ពួក​គេ​ប្រាប់​ថា ចោរ​នោះ​មានមុខ​ពណ៌​បៃតង​។ រក​ឃើញ​យ៉ាង​ស្រួល​ដូច​បក​ចេក​!

ប៉ូលិស​ចាប់ចោរ​បាន​ភ្លាម​ៗ ដោយសារ​តែ​ចំណុច​ពិសេស​លើ​ផ្ទៃមុខ​។ ទោះបីជា​មាន​មនុស្ស​ក្នុង​ទីក្រុង​ច្រើន​យ៉ាងណា ក៏​គ្មាន​នរណា​មុខ​ពណ៌​បៃតង​ដែរ​។

ពេល​ចាប់​បាន ចោរ​ម្នាក់​នោះ​ថា ខ្លួន​លាបមុខ​ពណ៌​បៃតង​បែប​នេះ ក៏​ព្រោះតែ​ចង់​ជំនួស​ស្រោម​មុខ​។ តែ​គេ​មិនដឹង​ថា វា​មិន​អាច​លុប​ជ្រះ​បាន​ភ្លាម​ៗ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ