ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ទំនប់​ក្រោយ​ភ្លៀង​ធ្លាក់​​​ស្លា.ប់​​យ៉ាង​តិច​២០​នាក់

5 ឆ្នាំ មុន

ប្រទេស​កេ​ន​យ៉ា ​៖ ​យោង​តាម AFP​ ថា​ មនុស្ស​យ៉ាង​តិ​ត​២០​នាក់​ស្លាប់ នៅ​កេ​ន​យ៉ា ហើយ​​ផ្ទះសម្បែង​ពួក​គេ​ត្រូវ​ខ្សែទឹក​នាំ​យក​ទៅ ក្រោយ​ការ​បាក់​ទំនប់ SOLAI…

ប្រទេស​កេ​ន​យ៉ា ​៖ ​យោង​តាម AFP​ ថា​ មនុស្ស​យ៉ាង​តិ​ត​២០​នាក់​ស្លាប់ នៅ​កេ​ន​យ៉ា ហើយ​​ផ្ទះសម្បែង​ពួក​គេ​ត្រូវ​ខ្សែទឹក​នាំ​យក​ទៅ ក្រោយ​ការ​បាក់​ទំនប់ SOLAI កាលពី​យប់​ថ្ងៃ​ទី​១០ ​ឧសភា​។

ទំនប់​នេះ​ស្ថិត​នៅ​ជិត​ទីក្រុង​ណា​គូ​រូ ចម្ងាយ​ប្រមាណ​ជា​១៥០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​ណៃ​រ៉ូ​ប៊ី​។​ លោក GIDEON KIBUNJAH​ អ្នក​ទទួលខុសត្រូវ​ប៉ូលិស​តំបន់​ម្នាក់ ដែល​ចូល​រួម​​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា នា​ព្រឹក​ថ្ងៃ​ទី​១០ ​ឧសភា​តុល្យការ​នៃ​អ្នក​ស្លាប់មាន​ចំនួន​២០​នាក់​។ ​លោក​ថា ​ទំនប់​នេះ​បាន​បាក់​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ហើយ​ទឹក​លាយ​ភក់​បាន​នាំយក​ផ្ទះ​ទាំង​ឡាយ ពេល​មនុស្ស​ម្នា​កំពុង​ដេក​លង់លក់​។

ពួក​អ្នក​សង្គ្រោះ​និយាយ​ថា មនុស្ស​ប្រមាណ​ជា​៣៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​បណ្ដា​មន្ទីរ​ពេទ្យ​តំបន់​។ ​មនុស្ស​ប្រមាណ​ជា​១៥០​នាក់​សា្ល​ប់់​នៅ​កេ​ន​យ៉ា ដោយសារ​ទឹកជំនន់ តាំងពី​ដើមរដូវ​វស្សា​ពី​ខែមីនា​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ