ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​យន្តហោះ​ប្រដេញ​បំបាំងកាយ​ហ្វឹកហ្វឺន​លើ​សមុទ្រ​លើក​ដំបូង

5 ឆ្នាំ មុន

​ប្រទេស​ចិន ​៖ ​អ្នកនាំពាក្យ​យោធា​ចិន​ម្នាក់​អះអាង នា​ថ្ងៃ​ទី​៩ ​ឧសភា​ថា បណ្ដា​យន្តហោះ​បំបាំងកាយ​ចិន ធុន J-20​ បាន​ធ្វើការ​ហោះហើរ ហ្វឹកហ្វឺន​ប្រយុទ្ធ​លើ​សមុទ្រ​ជា​លើក​ដំបូង​។…

​ប្រទេស​ចិន ​៖ ​អ្នកនាំពាក្យ​យោធា​ចិន​ម្នាក់​អះអាង នា​ថ្ងៃ​ទី​៩ ​ឧសភា​ថា បណ្ដា​យន្តហោះ​បំបាំងកាយ​ចិន ធុន J-20​ បាន​ធ្វើការ​ហោះហើរ ហ្វឹកហ្វឺន​ប្រយុទ្ធ​លើ​សមុទ្រ​ជា​លើក​ដំបូង​។

អ្នកនាំពាក្យ​កងទ័ពអាកាស​ចិន​លោក SHEN JINKE ថ្លែង​ថា បែប​នោះ​នឹង​ជួយ​ដល់​កង​ទ័ព​អាកាស ឲ្យ​អាច​បំពេញ​បាន​ល្អ​បេស​កម្ម​ថែរក្សា​អធិបតេយ្យភាព សន្តិសុខ​ និង​បូរណ​ភាព​​ដែនដី​ចិន​។

យន្តហោះ J-20 ជា​យន្តហោះ​ជំនាន់​ទី​៤​ នៃ​យន្តហោះ​ប្រដេញ​ហោះហើរ​ក្នុង​ចម្ងាយ​មធ្យម ​និង​ចម្ងាយ​ឆ្ងាយ​របស់​ចិន ហើយ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ផ្ទៃ​កងទ័ពអាកាស កាល​ពីដើម​ឆ្នាំ​នេះ​។

អ្នកនាំពាក្យ​គូសបញ្ជាក់​ថា​ ការ​ចូលរួម​របស់​បណ្ដា​យន្តហោះ J-20 ក្នុង ការ​ហ្វឹកហ្វឺន​ប្រយុទ្ធ​លើ​អាកាស រួម​ជាមួយ​យន្តហោះ​ប្រដេញ j-16 និង j-10 ព្រមទាំង​យន្តហោះ​ប្រដេញ​ឯទៀត​ៗ​បាន​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ពអាកាស​ចិន​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កងទ័ពអាកាស​ចិន​បាន​ពង្រីក​ឧបករណ៍​យោធា​មាន​បច្ចេកវិទ្យា​ខ្ពស់​ថ្មី​ៗ ដោយសារ​យុទ្ធសាស្ត្រ​ដែល​ផ្ដោត​លើ​ការ​ប្រយុទ្ធ ការ​វាយលុក​ និង​កិច្ច​ការពារ​ដែនអាកាស​របស់​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ