ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ​…​មិន​ត្រឹម​កំពុង​ស្វែងរក​នារី​រូប​ស្រស់​បង្ហោះ​ម្ហូប​សត្វព្រៃ​នេះ​ទេ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ​នារី​រូប​ស្រស់​ម្នាក់​បាន​បង្ក​ឱ្យ​មា​នប​ដិ​វាទ ​ជុំវិញ​ការ​សម្លាប់​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​យក​មក​ធ្វើ​ម្ហូប ហើយ​បង្ហោះ​តាម Youtube បាន​នាំ​ឲ្យ​មានការ​រិះគន់​ខ្លាំង​ៗ​ក្នុង​បណ្តាញ​សង្គម Facebook និង​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​ទៅ​លើ​សកម្មភាព​របស់​នារី​វ័យក្មេង​រូប​នោះ ។…

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ​នារី​រូប​ស្រស់​ម្នាក់​បាន​បង្ក​ឱ្យ​មា​នប​ដិ​វាទ ​ជុំវិញ​ការ​សម្លាប់​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​យក​មក​ធ្វើ​ម្ហូប ហើយ​បង្ហោះ​តាម Youtube បាន​នាំ​ឲ្យ​មានការ​រិះគន់​ខ្លាំង​ៗ​ក្នុង​បណ្តាញ​សង្គម Facebook និង​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​ទៅ​លើ​សកម្មភាព​របស់​នារី​វ័យក្មេង​រូប​នោះ ។

គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សម្តី​លោក សៅ សុភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថានបាន​ថ្លែង​ថា ក្រសួងបរិស្ថាន​បាន​ទទួល​ព័ត៌មាន​នេះ​អស់ហើយ និង​ក៏​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​ ជុំវិញ​ករណី​នេះ ។ បើ​តាម​លោក សៅ សុភាព ករណី​នេះ​គឺ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់ បាន​បញ្ជា​ឲ្យ​ចាត់​វិធានការ​បន្ទាន់​តែ​ម្តង ។

មិន​ត្រឹមតែ​ចាត់វិធានការ​ ចំពោះ​នារី​រូប​នេះ​ទេ ក្រសួងបរិស្ថាន​ក៏​នឹង​ស្នើ​ទៅ​ខាង Youtube ដើម្បី
ដក​​វី​ដេ​អូ​ទាំងនេះ​ ចេញពី Youtube ថែម​ទៀត​ផង ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកសៅ សុភាព ។

នារី​វ័យក្មេង​ ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ បាន​បង្កើត​ទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយ​បាន​បង្ហាញ​សកម្មភាព​យក​សត្វព្រៃ​ជា​ច្រើន​ប្រភេទ មាន​សត្វ​ខ្លះ​ជា​ប្រភេទ​សត្វ​កម្រ​ថែម​ទៀត​មក​បង្ហោះ​ គឺ​មាន​គោលបំណង​ស្វែងរក​ការ​មើល​ឱ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​ថវិកានៃ​ការ​ផ​្សព្វ​ផ្សាយពាណិជ្ជកម្មនានា​តាម​រយៈ Youtube ៕

 

អត្ថបទសរសេរ ដោយ