ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! នៅ​ក្មេង​សោះ​ហ៊ាន​ចូល​កន្លែង​ម៉ាស្សា​ធ្វើ​ចឹ​ង​ៗ​កើត (​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​វ័យ​ជំទង់​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​កន្លែង​ម៉ាស្សា ហើយ​ហៅ​នារី​ម៉ាស្សា​ម្នាក់​ឲ្យ​ម៉ាស្សា​ឲ្យ​ខ្លួន បន្ទាប់​ពី​ម៉ាស្សា​បាន​២​ទៅ​៣​នាទី ស្រាប់តែ​ជនសង្ស័យ​ទាញ​កូនកាំបិត​ចាក់​ប៉ុនប៉ង​សម្លាប់​នាង​ដណ្ដើម​យក​ទូរស័ព្ទ​ដៃ iPhone 6 រួច​រត់គេច​ខ្លួន ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​វ័យ​ជំទង់​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​កន្លែង​ម៉ាស្សា ហើយ​ហៅ​នារី​ម៉ាស្សា​ម្នាក់​ឲ្យ​ម៉ាស្សា​ឲ្យ​ខ្លួន បន្ទាប់​ពី​ម៉ាស្សា​បាន​២​ទៅ​៣​នាទី ស្រាប់តែ​ជនសង្ស័យ​ទាញ​កូនកាំបិត​ចាក់​ប៉ុនប៉ង​សម្លាប់​នាង​ដណ្ដើម​យក​ទូរស័ព្ទ​ដៃ iPhone 6 រួច​រត់គេច​ខ្លួន ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​១០ ឧសភា នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ «​លី ថី​ហ្វុ​ង​» ស្ថិត​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ចាប ជីវ៉ា អាយុ​១៧​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណ ង់​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែន​សុខ ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក Suzuki NEX ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CD-1056 ប្រដាប់​ដោយ​ដាវ​។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ សៀន ឆេ​ង​ហ៊ាន់ អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ក្នុង​ហាង​ម៉ាស្សា​កើតហេតុ បាន​រង​របួស​លើ​ថ្ពាល់​ខាងឆ្វេង​, ដៃ​ឆ្វេង​, និង​ម្រាមដៃ​ស្ដាំ​ចំនួន​៤​កន្លែង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​កាន់​ហាង​ម៉ាស្សា បន្ទាប់​មក​បាន​ចូល​ទៅ​ក្នុង​ហាង រួច​សម្លឹង​មើលឃើញ​ស្ត្រី​រង​គ្រោះ​កាន់​ទូរស័ព្ទ iPhone 6 ក៏​ហៅ​នារី​រង​គ្រោះ​ឲ្យ​ម៉ាស្សា​ឲ្យ​ខ្លួន​។ បន្ទាប់​ពី​បាន​ឯកភាព​ហើយ​ក៏​នាំ​គ្នា​ឡើង​​ទៅ​ក្នុង​បន្ទប់​ជាន់​លើ លុះ​ពេល​នារី​រង​គ្រោះ​ម៉ាស្សា​បាន​២​ទៅ​៣​នាទី​ប៉ុណ្ណោះ ស្រាប់​តែ​ជនសង្ស័យ​ទាញ​កូនកាំបិត​ចាក់​សម្លាប់​នាង​តែ​ម្ដង​។ ភ្លាម​ៗ​នោះ​នារី​រង​គ្រោះ​ដឹងខ្លួន​ទាន់​ក៏​គេច​ផុត ហើយ​ក៏​មានការ​ប្រវាយប្រតប់​គ្នា​កើតឡើង បណ្ដាល​ឲ្យ​នារី​រង​គ្រោះ​រង​របួស បន្ទាប់​មក​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​របស់​នាង​រត់​ចេញ​ក្រៅ​។ ពេល​នោះ​នាង​ស្រែ​កថា «​ចោរ​ៗ» ទើប​បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​ថៅកែ​ហាង​បាន​ទូរស័ព្ទ​ប្ដឹង​នគរបាល​ចេញ​អន្តរាគមន៍​ឡោម​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ រួច​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ