ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ដេកយូរហើយមិនឃើញក្រោកសោះ ពេលចូលទៅដាស់ទើបដឹង

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាជាងជួសជុលម៉ូតូម្នាក់ទំនងមិនសូវស្រួលខ្លួនបានចូលគេងនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង  បន្ទាប់មកក៏បានស្លាប់ដោយគ្មាននរណាម្នា់បានដឹងឡើយ ។ បន្ទាប់ពីបាត់គាត់យូរពេកមិនឃើញក្រោកធ្វើការជួសជុលម៉ូតូឲ្យគេម្ចាស់ផ្ទះជួល បានចូលទៅដាស់ឲ្យក្រោក ប៉ុន្តែហៅក៏មិនឮដាស់ក៏មិនភ្ញាក់ ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ…

រាជធានីភ្នំពេញ ៖ បុរសជាជាងជួសជុលម៉ូតូម្នាក់ទំនងមិនសូវស្រួលខ្លួនបានចូលគេងនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង  បន្ទាប់មកក៏បានស្លាប់ដោយគ្មាននរណាម្នា់បានដឹងឡើយ ។ បន្ទាប់ពីបាត់គាត់យូរពេកមិនឃើញក្រោកធ្វើការជួសជុលម៉ូតូឲ្យគេម្ចាស់ផ្ទះជួល បានចូលទៅដាស់ឲ្យក្រោក ប៉ុន្តែហៅក៏មិនឮដាស់ក៏មិនភ្ញាក់ ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ ។ ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទស សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសដែលបានស្លាប់ខាងលើនេះឈ្មោះភារទ្ធ ភារឹន អាយុជាង៣០ឆ្នាំ មុខរបជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកសួង ខេត្តកំពង់ចាម ។ មានប្រពន្ធឈ្មោះ សាន់ ដាលីន អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ  មានស្រុកកំណើតនៅស្រុកបរិបូរណ៍  ខេត្តកំពង់ឆ្នាំង ។

ម្ចាស់ផ្ទះជួលបានឲ្យដឹងថា បុរសនេះបានជួលផ្ទះរបស់គាត់ស្នាក់នៅ២នាក់ប្រពន្ធ ​ដោយប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ ចំណែកគាត់(ជនរងគ្រោះ) ធ្វើជាជាងជួសជុលម៉ូតូ ។ ដោយឡែកនៅមុនពេលកើតហេតុប្រពន្ធបានចេញទៅធ្វើការបាត់ នៅតែគាត់ម្នាក់ឯង ហើយបានជួសជុលម៉ូតូឲ្យគេជាធម្មតា រហូតដល់វេលារសៀលទើបសម្រាក និងបានចូលដេកនៅក្នុងបន្ទប់ ហើយក៏ស្រាប់តែបាត់រហូតមិនឃើញក្រោកឡើយ ។

ប្រភពដដែលបានបន្តទៀតថា ដោយសារតែដេកយូរពេកមិនឃើញបុរសនេះភ្ញាក់ទើបគាត់ដែលជាម្ចាស់ផ្ទះមានការសង្ស័យ ហើយបានចូលទៅហៅ ប៉ុន្តែមិនឮឆ្លើយ ហើយដាស់ក៏មិនភ្ញាក់ ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ ។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគាត់ក៏បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើលជាក់ស្តែង ហើយនគរបាលបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គ  និងសង្ស័យបណ្ដាលមកពីជំងឺលើសឈាមផងដែរ ព្រោះតាមស្រ្តីជាប្រពន្ធបានអះអាងថា ជនរងគ្រោះជាប្ដីកើតជំងឺនេះយូរមកហើយដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ