ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឌុ​ប​របួសធ្ងន់ អ្នក​ជិះ​ពីក្រោយ​ស្លា.ប់​ភ្លាម​ៗ​ក្រោយ​រថយន្ត​ពន្លះ​ពេញទំហឹង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​ច្បាប់​បាន​តម្រូវ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​យ៉ាងណា​ក្តី​ជាក់ស្តែង​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វេ​វ ពណ៌​ខ្មៅ មិន​ពាក់​ផ្លា​ក​លេខ មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​ដោយ​បើកបរ​លើ​ផ្លូវជាតិ​លេខ​៧​ត្រង់​ចំណុច​មុខ​ដី​របស់​ឈ្មោះ ម៉ា​ប់ នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​ច្បាប់​បាន​តម្រូវ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​យ៉ាងណា​ក្តី​ជាក់ស្តែង​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វេ​វ ពណ៌​ខ្មៅ មិន​ពាក់​ផ្លា​ក​លេខ មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​ដោយ​បើកបរ​លើ​ផ្លូវជាតិ​លេខ​៧​ត្រង់​ចំណុច​មុខ​ដី​របស់​ឈ្មោះ ម៉ា​ប់ នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ក៏​បាន​ជួបនឹង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​បុក​ជាមួយ​នឹង​រថយន្ត​សាំង​យ៉ុ​ង​១​គ្រឿង កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​អ្នក​ឌុ​ប​របួសធ្ងន់ និង​អ្នក​អង្គុយ​ពីក្រោយ​ស្លាប់​ភ្លាម​ៗ​ផង​ដែរ ។

នគរបាល​ចរាចរ​ណ៏​ស្រុក​ត្បូងឃ្មុំ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ ឆិត ឆាត ភេទប្រុស អាយុ​២៥​ឆ្នាំ ឌុ​ប​បុរស​ឈ្មោះ គង់ ង​ន់ អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​ដូងព្រះ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្តា​យ​ផ្លូវ​ហើយ​ថែម​មិន​ពាក់មួក​សុវត្ថិភាព​ទាំង​២​នាក់​ផង​ដែរ ។

ស្រប​ពេល​ដែល​ជិះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​នោះ​ស្រាប់តែ​ម៉ូតូ​ជិះ​បត់​ឆ្វេង​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​១​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AJ-៦៨៦៤ ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​ប​ញ្ជ្រា​សទិស​គ្នា​មក​ដល់​បុក​ម៉ូតូ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​បុរស​ដែល​ជិះ​ម៉ូតូ​អង្គុយ​ពីក្រោយ​បាន​ស្លាប់​បាត់បង់​ជីវិត​ភា្ល​ម​ៗ ហើយ​អ្នក​ឌុ​ប​វិញ​បាន​រង​របួសធ្ងន់ ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​ដល់​ក៏​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​ផង​ដែរ ។

អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះតែ​រថយន្ត​បាន​បើក​ធ្លាក់​ផ្លូវជាតិ​អ្នកបើកបរ​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ ចំពោះ​វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ